​វៀតណាម​ចូលមក​​វាយ​មន្ត្រីយោ​ធា​ខ្មែរ​​ម្នាក់​​​​ឱ្យ​​របួស​ធ្ងន់​​នៅ​​​ច្រករបៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១

ខេត្តស្វាយរៀង​ ៖​ លោក​អនុសេនីយ៍ឯក ​ម៉ុំ​ ដា​រា ​នាយ​ប៉ុ​ស្តិ៍​ច្រករបៀង​២០១​ ​ត្រូវ​ជនជាតិ​វៀតណាម​ស្រវឹងស្រា​ចូល​មក​វាយបណ្តាល​ឱ្យ​រង​របួស​ក្បាល​ធ្ងន់​ ដែល​​ជន​ដៃ​ដល់​​​ត្រូវ​បាន​​​​គេ​ស្គាល់​ថា ​ជា​ក្មួយ​លោក​ប្រធាន​គណៈកម្មការ​ប្រជាជន​ស្រុក​បេន​កូវ ​ខេត្ត​តៃ​និ​ញ ​ប្រទេស​វៀតណាម​ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​៣០ វិច្ឆិកា ២០១៥ ​នៅ​ខាង​មុខ​ច្រករបៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១ ​ស្ថិត​នៅ​ភូមិ​តា​បិ​ប ​សង្កាត់​បា​វិត ​ក្រុង​បា​វិត ​។

បើ​តាម​​​មន្ត្រីកងរាជអាវុធហត្ថ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជនជាតិ​វៀត​ណាម​ម្នាក់ ​ជិះ​ម៉ូតូ​ចេញពី​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​​ស្រុក​បេន​កូវ​ ចូល​មក​កម្ពុជា​តាម​ច្រករបៀង​២០១​តា​បិ​ប ​ក្នុង​ស្ថានភាព​​ស្រវឹង​​​ក៏​ឃាត់​ដើម្បី​សួរ​នាំ ​និង​ពិនិត្យ​បែបបទ​រដ្ឋបាល​ ស្រាប់តែ​ជន​ស​ង្ស័យវៀតណាម​​រូប​​នេះ ចុះ​ពីលើ​ម៉ូតូ​ដោះ​មួក​សុវត្ថិ​ភាព​ស្ទុះ​មក​​វាយ​ក្បាល​លោក​​ ម៉ុំ​ ដា​រា ​​តែ​ម្តង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ​ត្រូវ​បាន​​មន្ត្រី​​យោ​ធា​នាំ​គ្នា​​មក​ជួយ​អន្តរាគមន៍ រួច​ចាប់​ឃាត់ខ្លួន​​ជន​​ដៃ​ដល់​ជា​ជន​ជាតិ​វៀត​ណាម ​និង​បាន​​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ​នៅ​​វេលា​ម៉ោង​២​​រសៀល​ថ្ងៃ​ទី​៣០ ​វិច្ឆិកា​ ២០១៥ នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ​។

ជុំ​វិញ​​ករណី​​ជន​ដៃ​ដល់​ជា​ជន​ជាតិ​​វៀតណាម​ចូល​មក​វាយ​​មន្ត្រីយោធា​​ខ្មែរឱ្យ​រង​របួស​ធ្ងន់​​នេះ​ដែរ ​មន្ត្រី​កងរាជអាវុធហត្ថ​សុំ​មិន​បំភ្លឺ​ឲ្យ​ដឹង​ទេ​ ដោយ​​គ្រាន់​តែ​ប្រាប់​ថា ​ភាគី​​ខាង​វៀតណាម ​កំពុង​មក​សុំ​ចរចា​ដើម្បី​សម្រុះសម្រួល​ ៕