រថយន្ត​ស្ទូច​បុក​ម៉ូតូ​​ ​​​ស្លាប់​ម្នាក់​​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥

ខេត្តបន្ទាយមានជ័យ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ស្ទូច​​​​បុក​​​ម៉ូតូ​​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៣០​ វិច្ឆិកា ​​​​​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន​​ ស្ថិត​ក្នុងភូមិ​គីឡូ​ម៉ែ​ត្រ​លេខ​៤ ​សង្កាត់​ផ្សា​រកណ្ដាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

សព​​​បុរសរង​គ្រោះ ​អាយុ​​ប្រហែល​ជា​២៨​ឆ្នាំ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ​ពណ៌​ក្រហម ពាក់​ស្លាក​លេខបន្ទាយ​មាន​ជ័យ1K-0161 ​​ត្រូវ​បាន​ក្រុម​គ្រួសារ​​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍នៅ​ឯ​គេហដ្ឋាន​ ។ ចំណែក​រថយន្ត​បង្ក​​ ពណ៌​ស​-​លឿង ពាក់​ស្លាក​លេខភ្នំពេញ​3C-6039 បើកបរ​ដោយ​ជន​មិន​ស្គាល់អត្តសញ្ញាណ ​ក្រោយ​កើត​ហេតុ​បាន​​រត់គេច​ខ្លួន​បាត់​​ស្រមោល ។​

​​ក្រោយ​កើត​ហេតុ ​​រថយន្ត​បង្ក​និង​​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍នាំ​យក​ទៅ​រក្សា​​ទុក​​នៅ​អធិការដ្ឋាន​នគរបាលក្រុង​ប៉ោយ​ប៉ែ​ត រង់​ចាំ​ដោះ​ស្រាយ​ជា​​ក្រោយ ​៕