លោក សយ វិចិត្រ ត្រូវតែងតាំង ជានាយកប្រតិបត្តិ និង លោក សយ សុភា ជា និពន្ធនាយក វិបសាយ ដើមអម្ពិល

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មាន “ដើមអម្ពិល” នៅថ្ងៃចន្ទ ៣០ ខែសីហា ឆ្នាំ២០១៥ បានសម្រេចតែងតំាង លោក សយ វិចិត្រ ជានាយកប្រតិបត្តិ និង លោក សយ សុភា និពន្ធនាយកគេហទំព័រទាំងបី នៃមជ្ឈមណ្ឌលព័ត៌មាន “ដើមអម្ពិល”។

យោងតាមលិខិតតែងតាំង របស់មជ្ឈមណ្ឌលព័ត៌មាន “ដើមអម្ពិល” ចុះថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៥ ឱ្យដឹងថា លោក សយ វិចិត្រ ត្រូវបានតែងតាំងជា នាយកប្រតិបត្តិ (Chief of Executive-CEO) លោក សយ សុភា បច្ចុប្បន្នជានាយកវិទ្យុ”ដើមអ្ពិល” FM 93.75 MHz ត្រូវបានតែងតាំងជា និពន្ធនាយកគេហទំព័រ www.dap-news.com , www.lookingtoday.com និង www.hotnews.lookingtoday.com បន្ថែមលើមុខងារ។

ក្នុងនោះដែរ មជ្ឈមណ្ឌលព័ត៌មាន “ដើមអម្ពិល” ក៏បានតែង កញ្ញា ហួន ស្រីលីន ជានិពន្ធនាយករង ប្រចាំការ www.lookingtoday.com ផងដែរ។
ការសម្រេចតែងតាំងនេះ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងប្រសិទ្ធិភាពការងាររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងការគ្រប់គ្រង និង ផ្សព្វផ្សាយព័ត៌មាន ជូនដល់មិត្តអ្នកអាន ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈ ក្នុងសមរភូមិស្លាបប៉ាកា។

លោក សយ សុភា និពន្ធនាយកគេហទំព័រទាំងបីរបស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ជំនួសមុខឱ្យ លោក សយ វិចិត្រ និង មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តដែលតែងតែគាំទ្រនាពេលកន្លងមក។ “យើងខ្ញុំទាំងអស់គ្នា នឹងប្រឹងប្រែងឱ្យសមត្ថភាព ក្នុងការផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីមិត្តអ្នកអានទាំងក្នុងនៅក្រៅប្រទេសទាំងអស់”។

លោក សយ សុភា ក៏សូមទទួលយកនូវមតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីធ្វើឱ្យប្រសើរទាំង បរិមាណ និង គុណភាពព័ត៌មាន។ “ការគាំទ្រមិត្តអ្នកអាន និងម្ចាស់ផលិតផលផ្សព្វផ្សាយពាណិជ្ជកម្ម គឺកត្តាចាំបាច់បំផុត សម្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល”។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មាន កាសែតប្រចាំថ្ងៃដើមអម្ពិល គេហទំព័រព័ត៌មានទាន់ហេតុការណ៍ដើមអម្ពិល www.dap-news.com គេហទំព័រផ្តល់ការកម្សាន្ត www.lookingtoday.com និង www.hotnews.lookingtoday.com ព្រមទាំង វិទ្យុដើមអម្ពិលFM93.75Mhz៕

លោក សយ វិចិត្រ ត្រូវតែងតាំង ជានាយកប្រតិបត្តិ និង លោក សយ សុភា ជា និពន្ធនាយក វិបសាយ ដើមអម្ពិល

លោក សយ វិចិត្រ នាយកប្រតិបត្តិមជ្ឈមណ្ឌលព័ត៌មានដើមអម្ពីល (DAP Media Center)

លោក សយ វិចិត្រ ត្រូវតែងតាំង ជានាយកប្រតិបត្តិ និង លោក សយ សុភា ជា និពន្ធនាយក វិបសាយ ដើមអម្ពិល

លោក សយ សុភា និពន្ធនាយកគេហទំព័រ ដើមអម្ពិល (DAP Media Center)

លោក សយ វិចិត្រ ត្រូវតែងតាំង ជានាយកប្រតិបត្តិ និង លោក សយ សុភា ជា និពន្ធនាយក វិបសាយ ដើមអម្ពិល

កញ្ញា ហួន ស្រីលីន និពន្ធនាយករងប្រចាំការ គេហទំព័រ lookingtoday (DAP Media Center)