ឃាត់ខ្លួន ជនសង្ស័យ ៤នាក់ និងគ្រឿងញៀន ៨កញ្ចប់តូច

កំពត៖ កម្លាំងនគរបាល ស្នងការដ្ឋានខេត្ត ដែលចេញប្រតិបត្តិការ ល្បាតតាមគោលដៅសំខាន់ៗ នៅតាមបណ្តាស្រុក
ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ស្នងការខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ នូវ
ជនសង្ស័យ ចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា កម្លាំងបានឃាត់ខ្លួន ឈ្មោះតឹង គឹមសែន ភេទប្រុស អាយុ២៥ឆ្នាំ រួមនិងវត្ថុតាងថ្នាំញៀន ៨កញ្ចប់តូច ខណៈកំពុងជិះម៉ូតូម៉ាកក្លីក ពណ៌ស លាយស្លាទុំ ០១គ្រឿង ធ្វើសកម្មភាពចែកចាយថ្នាំញៀន ក្នុងភូមិសាស្ត្រ ក្នុងភូមិរបស់ខ្លួន ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ខេត្តកំពត កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៥។

ក្រោយពីនាំខ្លួនយកមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តរួចមក ធ្វើឲ្យកម្លាំងឈានទៅឃាត់ខ្លួន អ្នកពាក់ព័ន្ធបានជាបន្តបន្ទាប់ ចំនួន៣នាក់ថែមទៀត នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ចំណុចភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត
ដោយទី១-ឈ្មោះហ៉ីម ធូ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ឃាត់ខ្លួនបានក្នុងភូមិត្រពាំងរាំង,ទី២-ឈ្មោះហិន ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិបើន ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត និងទី៣-ឈ្មោះសន សុភា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងបី ឃុំល្បើក ស្រុកឈូក ខេត្តកំពត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ កំពង់សាកសួរ នៅឯស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង
ចាត់ការទៅតាមនីតិវិធីច្បាប់៕