មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងបង្កើត ឧបករណ៍បញ្ជូនព័ត៌មានតាមទូរស័ព្ទដៃ DAP News ក្នុងពេល ដ៏ឆាប់ខាងមុខនេះ

ភ្នំពេញ៖ ក្រោយពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល (Dap Media Center) បានសហការជាមួយសារព័ត៌មាន fresh news អស់រយៈពេលជាងមួយឆ្នាំ កន្លងមកនោះ មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានប្រកាសជាសាធារណៈថា បញ្ឈប់ការផ្តល់ព័ត៌មានទៅឲ្យស្ថាប័នមួយនេះទៀតហើយ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា នេះបានឲ្យដឹងថា ក្រោយពីការប្រកាសឈប់ផ្តល់ព័ត៌មាននេះ Dap news ដែលជាស្ថាប័នព័ត៌មាន ឯករាជ្យ ប្រកបដោយវិជ្ជាជីវៈមួយនេះ បាននិងកំពុងកែសម្រួល បច្ចេកទេសដើម្បីបង្កើតឧបករណ៍បញ្ជូនព័ត៌មានតាមរយៈ ទូរស័ព្ទដៃ Dap news ជាមួយនឹងបច្ចេកវិទ្យាព័ត៌មាន ចុងក្រោយបំផុត។ “ដោយក្នុងអំឡុងពេល៣ខែទៀតប៉ុណ្ណោះ មិត្តអ្នកអាន អាចទាញយក application Dap news បានតាមប្រព័ន្ធ Androd និង IOS ដាក់ក្នុងទូរស័ព្ទដៃរបស់លោកអ្នក”។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សង្ឃឹមយ៉ាងមុតមាំថា មិត្តអ្នកអានរបស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងបន្តគាំទ្រតទៀត។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្តេជ្ញាចិត្តក្នុងការផលិតព័ត៌មានទាន់ហេតុការណ៍ ជូនប្រិយមិត្ត មិនឲ្យខកបំណងឡើយ៕

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងបង្កើត ឧបករណ៍បញ្ជូនព័ត៌មានតាមទូរស័ព្ទដៃ DAP News ក្នុងពេល ដ៏ឆាប់ខាងមុខនេះ

  • មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងបង្កើត ឧបករណ៍បញ្ជូនព័ត៌មានតាមទូរស័ព្ទដៃ DAP News ក្នុងពេល ដ៏ឆាប់ខាងមុខនេះ已关闭评论
  • 277 views
  • Hide Sidebar
    A+
Publish on:2015/11/30  Category:ក្នុងស្រុក