កូន​អប្រិយ​ឲ្យ​ឪពុកម្តាយ​យាម​ចំណតរថយន្ត​រាល់ថ្ងៃ ​ក្រោម​អាកាសធាតុ​ត្រជាក់​ស្ទើរនឹង​កក​

Sanofi

​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​គ្មាន​កន្លែង​ចត​រថយន្ត​ក្នុង​ទីក្រុង​ដ៏​តូចចង្អៀត​មួយ បុរស​ម្នាក់​បាន​ឲ្យ​ឪពុកម្តាយ​របស់ខ្លួន​អង្គុយ​យាម​ចំណតរថយន្ត​ជា​រៀងរាល់ថ្ងៃ ។​ ​យោងតាម​សារព័ត៌មាន NetEase បាន​ឲ្យ​ដឹងថា គូ​ស្វាមីភរិយា​វ័យ​ចំណាស់​មួយគូ​បានមក​អង្គុយចាំ ចំណតរថយន្ត​មួយ​ក្បែរផ្លូវ Yancang Bridge រៀងរាល់ថ្ងៃ ។ ពួកគេ​មានកូន ២ នាក់ ប្រុស ១ ស្រី ១ ហើយ​ដោយសារតែ​កូនប្រុស​ឧស្សាហ៍​ចេញពី​ធ្វើការ​មក​ផ្ទះ​យឺត ហើយ​ពេលមកដល់​គ្មាន​កន្លែង​ចត​រថយន្ត ទើប​ឪពុកម្តាយ​គេ​សុខចិត្ត​មក​អង្គុយចាំ​ចំណត ដើម្បី​ធានាថា មាន​ទីតាំង​សម្រាប់​កូនប្រុស​អាច​ចត​រថយន្ត​បាន ។​

ទោះបីជា​អាកាសធាតុ​ប្រែប្រួល​យ៉ាងណាក្តី ក៏​អ្នក​ទាំងពីរ​តែងតែ​ទៅ​អង្គុយ​រង់ចាំ​យ៉ាងយូរ ទម្រាំ​កូន​ត្រឡប់​ពី​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ។ នៅក្នុង​រូបថត​នេះ​បាន​ឲ្យ​ដឹងថា អាកាសធាតុ​បាន​ប្រែប្រួល​ក្រោម​សូន្យ អង្សា​តែ​យ៉ាងណាក្តី អ្នក​ទាំងពីរ​នៅតែ​តស៊ូ​ព្យាយាម​អង្គុយចាំ​កូន​ត្រឡប់មកវិញ ៕ ថា​វរិ​ទ្ធ​




Related