មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រៀបចំ​វេទិកា​ជួប​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត

នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រៀបចំ​វេទិកា​ជួប​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត (Internet) ដែល​ពិភាក្សា​អំពី​អនាគត​នៃ​សិទ្ធិ​បច្ចេកវិទ្យា​នៅ​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចាត់​ទុក​វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល ដូចជា​ការ​ចាប់​អ្នក​បង្ហោះ​មតិ​យោបល់​តាម​បណ្ដាញ​សង្គម និង​ការ​ស្នើ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​លើអ៊ីនធឺណិត និង​គំរាមកំហែង ដល់​ឱកាស​ពិភាក្សា​ជំទាស់ កាន់តែ​រួម​តូច។

វេទិកា​នេះ​មាន​ការ​ចូលរួម​ពី​អ្នក​សរសេរ​ប្លុក(Blogger) អ្នកសារព័ត៌មាន ក្លឹប​អ្នកកាសែត អង្គការ​មិនមែន​រដ្ឋាភិបាល និង​សិស្ស​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។