​អាហារ​៧​មុខ​ដែល​លាង​សម្អាត​តម្រងនោម​

​អាហារ​៧​មុខ​ដែល​លាង​សម្អាត​តម្រងនោម​

តម្រងនោម​មាន​តួនាទី​ជាច្រើន​នៅក្នុង​រាងកាយ ក្នុងនោះ​តួនាទី​សំខាន់​មួយ​គឺ​ការ​ច្រោះ​ជាតិពុល ជាពិសេស​គឺ​កាកសំណល់​មាន​ជាតិ​អា​ហ្សូត​។ ដោយហេតុ​នោះ គេ​ត្រូវធ្វើ​យ៉ាងណា​ថែរក្សា​តម្រងនោម​ឱ្យ​នៅ​មាន​សុខភាព​ល្អ ដើម្បី​សុខភាព​របស់​រាងកាយ​ទាំងមូល​។​

​វិធី​សាមញ្ញ​មួយ​នៅក្នុង​ការថែរក្សា​តម្រង​នោម​ឱ្យ​នៅ​មាន​ដំណើរការ​ល្អ គឺ​ដោយ​ការ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​សុខភាព ជៀសវាង​អាហារ​កែឆ្នៃ អាហារ​ផ្អែម​ពេក​ឬ​មាន​ខ្លាញ់​ច្រើនពេក​។ អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​មួយចំនួន ដូចជា​សាច់​ក្រហម​ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ក៏​អាច​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​តម្រងនោម បានដែរ​។​

អាហារ​៧​មុខ​ខាងក្រោម​នេះ​អាច​ជួយ​ដល់​សុខភាព​របស់​តម្រងនោម​បាន​។​
 

១- ប្រេង​អូ​លីវ​
ប្រេង​អូ​លីវ​ល្អ​ខ្លាំងណាស់​នៅ​ក្នុង​ការជួយ​សម្អាត​តម្រង​នោម​។ វា​មាន​អង់​ទី​អុកស៊ី​ដង់​និង​ជាតិ​រ៉ែ ហើយក៏​ជា​គ្រឿងផ្សំ​នៃ​មុខប្ហូប​ជាច្រើន​ផងដែរ​។​

២- ទឹក​
ទឹក​ក៏​ជា​អាហារ​មួយ​ល្អ​សម្រាប់​សុខភាព​តម្រងនោម​ដែរ​។ ទឹក​ធ្វើ​ឱ្យ​រាងកាយ​សើម ហើយ​វា​ពង្រា​វ​ទឹកនោម​ឱ្យ​ងាយស្រួល​នៅ​ក្នុង​ការ​ច្រោះ​យក​ជាតិពុល​ចេញ​។​

៣- ឪឡឹក​
ឪឡឹក​គឺជា​មិត្ត​ល្អ​របស់​តម្រងនោម ព្រោះ​វា​មាន​ជាតិ​ទឹក​ច្រើន ហើយក៏​មាន​វីតាមីន​និង​ជាតិ​រ៉ែ​ថែម    ទៀត​។ សូម​ឧស្សាហ៍​ញ៉ាំ​ឪឡឹក វា​ជួយ​បំបាត់​ការ​ស្រេកទឹក ហើយ​ល្អ​ណាស់​ចំពោះ​សុខភាព​។​

៤- ទឹក​ក្រូចឆ្មារ​
ទឹក​ក្រូចឆ្មារ​អាចរំលាយ​គ្រាប់​គ្រួស​តិចតួច​នៅក្នុង​តម្រងនោម​បាន​។ អ្នក​អាច​ផឹកទឹក​ក្រូចឆ្មា​រលាយ​ជាមួយ​នឹង​ទឹក ឬ​ដាក់​វា​ទៅក្នុង​ចំណីអាហារ​ក៏បាន​។​

៥- ផ្លែឈើ​ពណ៌​ក្រហម​
ផ្លែឈើ​អស់នេះ​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ហើយ​ជួយ​សម្អាត​តម្រងនោម​បាន​យ៉ាង​ល្អ​និង​ឆាប់   រហ័ស​។ ពណ៌​កាន់តែ​ចាស់​កាន់តែ​ល្អ​។​

៦- ផ្លែ​ប៉ោម​
ពាក្យ​សុភាសិត​បារាំង​មួយ​ឃ្លា​និយាយថា​"​ញ៉ាំ​ប៉ោម​មួយ​ផ្លែ​ក្នុង​១​ថ្ងៃ មិន​ចាំបាច់​មាន​គ្រូពេទ្យ​ទៀត​ទេ​"​។ ប៉ោម​មាន​ជាតិ​សរសៃ​ច្រើន ដែល​អាច​ជួយ​បញ្ចេញ​កាកសំណល់​និង​ជាតិពុល​អស់​ពី​រាងកាយ​។​

៧- គ្រាប់​ល្ពៅ​
គ្រាប់​ល្ពៅ​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​សារជាតិ​ចិញ្ចឹម​ផ្សេងទៀត ផងដែរ​។ សូម​ឧស្សាហ៍​ញ៉ាំ​គ្រាប់​ល្ពៅ ដើម្បី​ឱ្យ​តម្រងនោម​ស្អាត​ល្អ​។​

​ដោយ​បន្ថែម​ចំណី​ទាំង​៧​មុខ​នេះ​ទៅក្នុង​របបហូបចុករ​បស់​អ្នក វា​នឹង​ធ្វើឱ្យ​តម្រងនោម​ធ្វើការ​បាន​ល្អ ហើយ​អ្នក​នឹងមាន​សុខភាព​ល្អ​ជា​រៀងរហូត​។​

ដកស្រង់​ពី SantéMagazine និង​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។