ទឹកក្រឡុក​សម្រាប់​សម្អាត​តម្រងនោម និង​ធ្វើឱ្យ​មាន​កម្លាំង​

ទឹកក្រឡុក​សម្រាប់​សម្អាត​តម្រងនោម និង​ធ្វើឱ្យ​មាន​កម្លាំង​

​សរីរាង្គ​ដែលមាន​តួនាទី​សម្អាត​ជាតិពុល​ពី​ក្នុង​រាងកាយ​របស់​យើង​មាន​ថ្លើម ពោះវៀន​ធំ ហើយ​និង​តម្រង​នោម​។ សរីរាង្គ​ទាំង​៣​នេះ​ជា​អ្នកទទួលខុសត្រូវ​នៅ​ក្នុង​ការ​ច្រោះ​ឈាម​ដែល​រត់​កាត់ ដកហូត​យក​កាកសំណល់​ពុល​ដែល​ចូលទៅ​ក្នុង​ខ្លួន​យើង​តាម​ចំណី​អាហារ​ដែល​យើង​ញ៉ាំ ឬ​តាម​ខ្យល់​ដែល​យើង​ដកដង្ហើម​ចូលទៅ​។ យើង​នឹង​មាន​សុខភាព​ល្អ​បើកាលណា​សរីរាង្គ​ទាំង​៣​នេះ​មាន​ដំណើរការ​ល្អ​។​

​ដោយឡែក តម្រងនោម​ក៏មាន​តួនាទី​ថែរក្សា​រាងកាយ​របស់​យើង​ឱ្យមាន​សមតា ផងដែរ​។ កាលណា​តម្រងនោម​ធ្វើការ​បាន​ល្អ​ពេញលេញ វា​នឹង​ធ្វើឱ្យ​យើង​មាន​សម្បុរ​ជ្រះថ្លា មាន​ទម្ងន់​ស្ថេរ និង​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​មាន​ថាមពល និង​មាន​សុខភាព​ល្អ​។ ផ្ទុយទៅវិញ បើសិនជា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ទេ នោះ​វា​នឹង​ធ្វើឱ្យ​យើង​៖

  • ​នឹង​មាន​អារម្មណ៍​ថា​ហត់ អស់កម្លាំង​។ ស្បែក​ឡើង​ស្រអាប់ មាន​ចេញ​មុន និងរ​មាស់​។​
  • ​ឈឺ​នៅ​តម្រង​នោម ជាពិសេស​នៅពេល​ញ៉ាំ​អាហារ​កែឆ្នៃ​។​
  • ​មាន​អារម្មណ៍​មិន​សុខ​ស្រួល​
  • ​ឡើង​ទម្ងន់​
  • ​ហើម​ពោះ​
  • ​មាន​បញ្ហា​នៅ​ផ្លោក​នោម និង​មាន​ការបង្ក​រោគ​ក្នុង​ផ្លូវ​ទឹកនោម​ញឹកញាប់​។​

​ដើម្បី​សម្អាត​តម្រងនោម​ឱ្យ​ល្អ​ដូច​ប្រក្រតី​ឡើងវិញ អ្នក​អាច​ធ្វើ​ទឹកក្រឡុក​ខាងក្រោម​នេះ​ផឹក​បាន​៖
-​    ​ឆៃ​ថាវ​    ​កន្លះ​មើម​
-​    ​ត្រសក់​    ​១​ផ្លែ​
-​    ​ការ៉ុត​    ​៣​មើ​ម​។​

ដាក់​របស់​ទាំងអស់នេះ​កិន​ក្រឡុក​ចូលគ្នា រួច​ផឹក​ទៅ​។​

ឆៃថាវ​ពូកែ​នៅ​ក្នុង​ការចាប់​យកជាតិ​ពុល និង​ធ្វើឱ្យ​កោសិកា​ឈាម​ល្អ​ឡើង​វិញ​។ ការ៉ុត​និង​ត្រសក់​ជួយ​ឱ្យ​តម្រងនោម​បញ្ចេញ​អាស៊ីត​អ៊ុយ​រិ​កចោល ដែលជា​មូលហេតុ​ធ្វើឱ្យ​មាន​គ្រួស​ក្នុង​តម្រងនោម​។​

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។