លោក ណា​ដេ​ត នឹង​វិល​ចូល​សិល្បៈ​វិញ បន្ទាប់ពី​……….

Sanofi

សូម​ចូលរួម​អនុមោទនា សម្រាប់​ពិធី​បួស​សងគុណ​របស់លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា (Nadech Kugimiya) ដើម្បី​អ្នកមានគុណ​។ ទោះជា​បច្ចុប្បន្ននេះ លោក ណា​ដេ​ត ត្រូវបានគេទទួលស្គាល់​ថា ជា​កំពូល​តារា​ប្រុស​លំដាប់​ទី ១ របស់​ប៉ុស្តិ៍​លេខ ៣ និង មាន​ខ្សែភាពយន្ត​ជាច្រើន​រងចាំ​លោក​ចូល​សម្តែង ក៏​លោក​មិន​មើលរំលង​ចំពោះ​ការ​តបស្នង​សងគុណ​អ្នកមានគុណ ដោយ​ការ​បួស​នេះ​គឺ​ត្រូវ​ចំណាយ​ពេលវេលា​យូរ ទើប​សក់ និង ចិញ្ចើម​លោក​ដុះ​មក​ដូច​ធម្មតា​វិញ​។​




​សម្រាប់​ទស្សនិកជន​ដែល​គាំទ្រ​លោក ណា​ដេ​ត ប្រហែលជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ នៅពេលដែល​ឃើញ​តារា​ក្នុង​ដួងចិត្ត​របស់ខ្លួន​បាន​បួស​ក្លាយជា​ព្រះសង្ឃ​ទៅហើយ​។ គោលបំណង​ដែល​លោក ណា​ដេ​ត សម្រេចចិត្ត​បួស គឺ​លោក​ចង់​តបស្នង​សងគុណ​អ្នកមានគុណ​ដែល​បាន​បីបាច់​ចិញ្ចឹម​ថែទាំ​រូបលោក ដោយ​ការ​បួស​នេះ​គឺមាន​ចំនួន ១៥ ថ្ងៃ ចាប់តាំងពី​ថ្ងៃទី ១ ខែធ្នូ ដល់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០១៥ នៅ​វត្ត​ណា​លួង ខេត្ត​ឧ​ដុន​ថា​នី ហើយ​ចាប់ពី​ថ្ងៃទី​១ ខែធ្នូ លោក ណា​ដេ​ត ត្រូវ​ទៅ​គង់នៅ​វត្ត រៀន​គម្ពី​ធម៌ និង ស្តាប់​ការ​ទូន្មាន​របស់​ព្រះពុទ្ធ​។




​ភាព​កតញ្ញូ​របស់លោក ណា​ដេក មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ម៉ែ កែវ និង សាច់ញាតិ​ជិត​ឆ្ងាយ​រំភើបចិត្ត​នោះទេ សូម្បីតែ​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​រូបលោក​ក៏​មានការ​រំភើបចិត្ត​យ៉ាងខ្លាំង និង ស​សើរ​ពី​ទឹកចិត្ត​កតញ្ញូ​របស់លោក​៕ ខេ​រី​







Related