របាយការណ៍ ឆ្នាំ២០១៤៖ យុវវ័យនៅអាស៊ី ប៉ាស៊ីហ្វិក ២២០.០០០ នាក់ ផ្ទុកមេរោគអេដស៍

បាងកក៖ អត្រាយុវវ័យ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ដែលបានឆ្លង និងផ្ទុកមេរោគអេដស៍សរុប កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ មានចំនួន ២២០.០០០នាក់ ដែលពួកគេទាំងនោះមានអាយុ ចន្លោះ ១០ ទៅ ១៩ ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ របស់អង្គការអន្តរជាតិ មួយ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ។

កាលពីឆ្នាំ ២០១៤ យុវវ័យអាយុចន្លោះពី ១៥ ទៅ ១៩ឆ្នាំ ចំនួន ៥០.០០០នាក់ បន្ថែមទៀត ត្រូវបានគេដឹងថា មានផ្ទុកមេរោគអេដស៍ ដែលអត្រានេះ គឺមានការកើនឡើង ១៥% សម្រាប់ តំបន់អាស៊ី ប៉ាស៊ីហ្វិកទាំងមូល បើប្រៀបធៀបកាលពីឆ្នាំ មុន។

តាមរបាយការណ៍បញ្ជាក់ដូច្នេះថា ចំនួនយុវវ័យឆ្លងមេរោគអេដស៍ខ្លាំងបំផុត រហូតទៅដល់ ៩៨% ធ្លាក់ទៅលើប្រទេស ឥណ្ឌា, ឥណ្ឌូណេស៊ី, ថៃ, មីយ៉ាន់ម៉ា, វៀតណាម, ចិន, កម្ពុជា, ហ្វីលីពីន, ប៉ាពួ ញូហ្គីណេ, និង ប៉ាគីស្ថាន។ នេះបើតាមរបាយការណ៍របស់ UNAIDS៕

របាយការណ៍ ឆ្នាំ២០១៤៖ យុវវ័យនៅអាស៊ី ប៉ាស៊ីហ្វិក ២២០.០០០ នាក់ ផ្ទុកមេរោគអេដស៍