លំ​ហាត់ ៤ យ៉ាង​បំបាត់​ខ្លាញ់​ត្រង់​ភ្លៅ និង ថ្ពាល់​

Sanofi

​ខ្លាញ់​នៅត្រង់​ភ្លៅ និង​ថ្ពាល់ ឬ​ហៅថា Cellulite ជាស​ត្រូវ​របស់​ស្ត្រី​ដែល​ធ្វើឱ្យ​បាត់បង់​នៅ​ភាពស្រស់ស្អាត​។ បើ​សង្កេតឃើញថា រូបរាងកាយ​របស់​អ្នក​ចាប់ផ្តើម​ប្រែប្រួល​ដោយ​កន្លែង​ខ្លះ​ប្រែជា​ឡើង​ទំហំ​ធំ​មើលទៅ​លែង​សូវ​សមសួន​ល្មម​ដល់ពេល​រក​វិធី​បំបាត់​អាការ​ទាំងនេះ​ទៅវិញ​ដោយ​មិនត្រូវ​នៅ​យូរ​ពិបាក​ព្យាបាល​។ ខាងក្រោម​នេះ​ជា​វិធី​បំបាត់ Cellulite បែប​ថ្មី​ដែល​លោកអ្នក​អាច​សាកល្បង​ដូចខាងក្រោម​៖

១)​ការបំបាត់​ខ្លាញ់​ត្រង់​ភ្លៅ និង​ថ្ពាល់ ឬ​ហៅថា Cellulite មិនអាច​បំបាត់​ទៅវិញ​ដោយ​គ្រាន់តែ​ប្រើ​ឡេ​នោះទេ​ពីព្រោះថា សារជាតិ​ខ្លាញ់​ទាំងនេះ​បានចាប់កំណើត​ឡើង​នៅ​ផ្នែក​ខាងក្នុង​ស្បែក​មិនបាន​ចាប់កំណើត​នៅលើ​ស្បែក​នោះឡើយ ហេតុនេះ​ការប្រើ​វិធី​លាប ត្រដុស ម៉ាស្សា ផ្នែក​ខាងក្រៅ​មិន​ទទួលផល​អ្វី​នោះទេ ។​

២)​ការព្យាបាល​បែប (​ធ្រី​មែន​) ពាក់កណ្តាល​ស្បា​អាចជួយ​បាន​ខ្លះ ប៉ុន្តែ​មិនអាច​ជួយ​បាន​ទាំងអស់​នោះទេ ។ ការធ្វើ (​ធ្រី​​មែន​) ទៀតសោត​មិនត្រូវ​ប្រើ​ប្រភេទ​ដើម្បី​ជួយ​ឱ្យ​ស្រស់ស្អាត​នោះដែរ ប៉ុន្តែ​ធ្វើតាម​បែប​វិជ្ជាពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​។​

៣) Cellulite មិន​កើតឡើង​ដោយសារ​តំណពូជ​នោះទេ ហើយ​គេ​អាច​បំបាត់​ទៅវិញ​បាន ។ ដូច្នេះ​បើ​ស្ត្រី​កើត​អាការ​នេះ មិនចាំបាច់​ព្រួយបារម្ភ​ទេ ។​

៤)​ថ្ងៃ និង​ពេលវេលា​នៃ​ការកើត Cellulite មានការ​ទាក់ទង​នឹង​ការបំបាត់​ទៅវិញ​យ៉ាង​ចាំបាច់ ។ បើ​ករណី​កើតឡើង​ នៅ​អំឡុង​វ័យ​ក្រមុំ គឺ​ងាយ​បំបាត់​ទៅវិញ​ជាង​កើតឡើង​នៅ​វ័យ​ចំណាស់ ។ ចំពោះ Cellulite ដែល​ទើប​កើតឡើង​ ក៏​ងាយ​បំបាត់​ទៅវិញ​ជាង​កើត​យូរ​មកហើយ​ដែរ​។​

-​ចំណែក​វិធី​ដែល​អាចធ្វើ​ការបំបាត់ Cellulite បាន​នោះ​យើង​អាចអនុវត្ត​វិធី​លំ​ហាត់ប្រាណ ។ ការអនុវត្ត​វិធី​នេះ គឺត្រូវធ្វើ​បន្តបន្ទាប់​ឱ្យបាន ១០ នាទី​ក្នុង​មួយថ្ងៃ ហើយ​មួយថ្ងៃ ២ លើក​។​

វិធី​ទាំងនេះ​មាន​ដូចខាងក្រោម​៖

​ក្បាច់​ទី ១ (៦​នាទី​)
១)​ឈរ​ខ្លួន​ឱ្យ​ត្រង់ ផ្គំដៃ​ដាក់​ត្រង់​ដើមទ្រូង បន្ទន់​ជង្គង់​ចុះ ព្យាយាម​ឱ្យ​ភ្លៅ​ស្របគ្នា​ជាមួយ​ដៃ រួចហើយ​ធ្វើ​ចលនា​លើក​​ឡើង​បន្តិច ។ ធ្វើ​ដដែលៗ​ក្នុង​លក្ខណៈ​អង្រន់​ត្រគាក​ឡើង​ចុះ​ឱ្យបាន​រយៈពេល ៣ នាទី​។​

២)​ក្នុង​ចង្វាក់​ដែល​កំពុងធ្វើការ​អង្រន់​ត្រគាក​ឡើង ចុះ​នោះ​ត្រូវ​ញែក​ប្រអប់ជើង​ខាងឆ្វេង​ចេញ ហើយ​លើក​ត្រគាក​ឡើង​រួចហើយ​ត្រឡប់មក​កន្លែង​ដើម​វិញ ហើយ​ដាក់​ត្រគាក​ចុះ ។ ត្រូវអនុវត្ត​ឱ្យបាន​រយៈពេល ៣ នាទី​។​

 

​ក្បាច់​ទី​២ (៤​នាទី​)
១)​ក្នុង​ចង្វាក់​ដែល​កំពុង​អង្រន់​ត្រគាក​ឡើង ចុះ​តាម​ក្បាច់​ទី​១ គឺ​បន្ទាប់មក​លើកជើង​ឆ្វេង​ឡើងទៅ​ចំហៀង (​មើលរូប​) ឱ្យបាន​ខ្ពស់បំផុត (​ចង្វាក់​លើក​ត្រគាក​ឡើង​) និង​បន្ទាប់មក​ទម្លាក់​មក​ដា​ក់​ក្បែរ​គ្នា​ដូចដើម​វិញ (​ចង្វាក់​ពេលដែល​ដាក់ ត្រគាក​ចុះ​) ។ ត្រូវអនុវត្ត​ឱ្យបាន​រយៈពេល ២ នាទី​។

២)​ត្រូវធ្វើ​ដូចគ្នានេះ​នៅ​ជើង​ស្តាំ​ម្តង​៕ ដេប៉ូ​



Related