បើកការប្រកួត Toyota Junior Cambodia Cup 2015លើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់ Toyota Junior Cambodia Cup 2015 ដែលមានការសហការរវាងក្រុមហ៊ុន TOYOYTA និង Football of Cambodia and GFA Soriya  នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅពហុកីឡដ្ឋានជាតិក្នុងទីលានបាល់ទាត់ ដោយមានអញ្ជើញឲ្យចូលរួមពីកីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបានក្រុមហ៊ុន TOYOYTA ដើម្បីចែករំលែកនូវបទពិសោធន៍ និងនិយាយលើកទឹកចិត្តដល់ក្រុមកីឡាករវ័យក្មេងដែលមកពីតាមបណ្តាសាលានានា។
ការប្រកួតនេះដែលមានក្រុមកីឡាករវ័យក្មេងមកពីសាលាបឋមសិក្សាចំនួន១២ សាលាដូចជា៖ សាលាសន្ធរម៉ុក , សាលាទឹកល្អក់, សាលាវត្តនាគវ័ន្ត, សាលាមិត្តភាព, សាលាវត្តព្រះពុទ្ធ ,សាលា បាក់ទូក ,សាលាសំពៅមាស , សាលាវត្តមហាមន្រ្តី , សាលាទួលស្វាយព្រៃ ,សាលាទួលស្លែង ,សាលា ព្រះអង្គអេង និងសាលាវត្តកោះ។     

កីឡាករប្រាក់ មុន្នីឧត្តម បាននិយាយថា រូបលោកបន្តបានជំរុញ លើកទឹកចិត្តដល់កីឡាក រវ័យក្មេងដែលចូលរួម ប្រកួតក្នុងកម្មវិធីនោះឲ្យពួកប្អូនៗ ទាំងនោះយល់ដឹងពីគុណសម្បត្តិ នៃវិស័យកីឡាមួយនេះ ជាពិសេសបណ្តុះគំនិតរបស់ពួកគេឲ្យចូលចិត្ត និងស្រលាញ់វិស័យបាល់ទាត់បំផុត ព្រោះការលេងកីឡា ផ្តល់អត្តប្រយោជន៍ ជាច្រើនដល់រាងកាយ សុខភាព និងមិត្តភាពទៀតផង។  

នៅក្នុងកម្មវិធីប្រកួតពានរង្វាន់ Toyota Junior Cambodia Cup 2015 មានក្រុមបាល់ទាត់វ័យក្មេង ចូលរួមប្រកួតចំនួន១២ ក្រុមទាំងនោះធ្វើការ ប្រកួតជម្រុះដើម្បី ដណ្តើមយក ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ដោយធ្វើការប្រកួតក្នុងមួយវគ្គ១០នាទី។ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល ២ ម៉ោង ក្រុមដែលទទួលបាន ជ័យលាភីលេខ១ ទទួលបានពានមួយ និងមេដាយមាស ខណៈចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងលេខ៣ ទទួលបានមេដាយសំរឹទ្ធ៕