រុស្ស៊ី​៖ អេ​ហ្ស៊ី​ប​សុំ​លក់ទំនិញ​ខ្លួន​ជំនួស​ទំនិញ​តួ​ក​គី​ដែល​រង​ទណ្ឌកម្ម​

 រដ្ឋាភិបាល​អេ​ហ្ស៊ី​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ផ្តល់​របាយការណ៍​ទំនិញ​ទាំងឡាយណា​ដែល​រុស្ស៊ី​ឈប់​នាំចូល​ពី​ប្រទេស​តួ​ក​គី​កន្លងមក​ដើម្បី​សងសឹក​តួ​ក​គី​រឿង​បាញ់​យន្តហោះ​ខ្លួន​ធ្លាក់​។ បើសិន​ចរចា​គ្នា​ត្រូវរ៉ូវ​គ្នា​អេ​ហ្ស៊ី​ប​នឹង​នាំ​ទំនិញ​របស់ខ្លួន​ចូលទៅ​ប្រទេស​រុស្ស៊ី​ជំនួស​ឲ្យ​តួ​ក​គី​វិញ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ភ្លាមៗ​ក្រោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចុះហត្ថលេខា​លើ​ក្រឹត្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ប្រញាប់ប្រញាល់​សួរនាំ​រុស្ស៊ី​ថា​នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​នាំ​ទំនិញ​ទៅ​រុស្ស៊ី​ជំនួស​ឲ្យ​ទំនិញ​តួ​ក​គី​ឬ​យ៉ាងណា​។ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​ហ្ស៊ី​ប​បាន ស្នើសុំ​បញ្ជី​ទំនិញ​ដែល​រុស្ស៊ី​ឈប់​នាំមក​ពី​តួ​ក​គី ដើម្បី​ត្រៀមខ្លួន​នាំ​ទំនិញ​របស់ខ្លួន​ទៅ​រុស្ស៊ី​ជំនួស​តួ​ក​គី​វិញ​។ 

​បច្ចុប្បន្ននេះ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អន្តរជាតិ​លោក Tarek Kabil កំពុងតែបន្ត​ពិភាក្សា​ជាមួយ​សម​ភាគី​រុស្ស៊ី​ជុំវិញ​ការ ទទួលយក​ទំនិញ​របស់​អេ​ហ្ស៊ី​ប​ជំនួស​ឲ្យ​ទំនិញ​តួ​ក​គី​វិញ​នោះ​។ ប៉ុន្តែ​ការសម្រេច​បែបណា​នោះ​មិនទាន់​ដាក់ចេញ​ជា​ផ្លូវការ​ទេ​។

​បើតាម​ក្រឹត្យ​របស់​ប្រធានាធិបតី​ពូ​ទីន ដែល​នឹង​ចូល​ជា​ធរមាន​ថ្ងៃ ១ ខែមករា​ឆ្នាំក្រោយ​នោះ​ហាមឃាត់​ទំនិញ​មួយចំនួន​ដែល​នាំ​មកពី​តួ​ក​គី​ជាពិសេស​ផលិតផល​កសិកម្ម​និង​វាយនភ័ណ្ឌ មាន​បន្លែ​និង​ផ្លែឈើ​រួមទាំង​សម្លៀកបំពាក់ និង​ផលិត​ស្បែក​សត្វ ជាដើម​។ បើតាម​វិធានការ​ពិសេស​សងសឹក​តួ​ក​គី​នេះ ហាម​ទំនិញ​តួ​គ​កី​រហូតដល់ ៦៦​ភាគរយ​ឯណោះ​។ ដូច្នេះ បើសិន​អេ​ហ្ស៊ី​ប​មាន​សមត្ថភាព​បំពេញតម្រូវការ​ទីផ្សារ​របស់​រុស្ស៊ី​បាន រុស្ស៊ី​ក៏​ប្រហែលជា​នឹង​ជ្រើសរើស​ផលិតផល​របស់​តួ​ក​គី​ជំនួស​ឲ្យ​ផលិត​តួ​ក​គី​មិន​ខាន​។​

​ទំនាក់ទំនង​រុស្ស៊ី​និង​តួ​ក​គី ធ្លាក់ចុះ​រហូតដល់​កាត់ផ្តាច់​ទំនាក់ទំនង​យោធា និង​មានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​តួ​ក​គី​ផង​នេះ​កើតឡើង​ក្រោយ​ពេលដែល​តួ​ក​គី ហ៊ាន​បាញ់​យន្តហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​រហូត​សម្លាប់​អ្នកបើក​ម្នាក់​ផង​នៅ​ព្រំដែន​តួ​ក​គី​រុស្ស៊ី​។ តួ​ក​គី​ចោទ​រុស្ស៊ី​ថា​បាន​ឆ្លងដែន​រំលោភ​ដែនអាកាស​ខ្លួន តែ​រុស្ស៊ី​បដិសេធថា​យន្តហោះ​ខ្លួន​ហោះ​ក្នុង​ដែនអាកាស​ស៊ី​រី​ប៉ុណ្ណោះ​។

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ផងដែរ​ថា  ក្រឹត្យ​របស់​ប្រធានាធិបតី​រុស្ស៊ី  ដែល​ទើប​ចេញ​កាលពី​ថ្ងៃ​សៅរ៍ មាន​គោលដៅ​ធំៗ​ដូចជា ហាមឃាត់​រាល់​ទំនិញ​មួយចំនួន​ដែល​ផលិត​នៅ​តួ​ក​គី​,​ហាមឃាត់​ការហោះហើរ​ទៅ​កម្សាន្ត​នៅ​តួ​ក​គី រួមទាំង​សកម្មភាព​អង្គ​ការដែល​ធ្វើ​សកម្មភាព​នៅ​រុស្ស៊ី​, ហាម​មិន​ឲ្យ​អនុញ្ញាត​ឲ្យ​ជនជាតិ​តួ​ក​គី​ឲ្យ​ធ្វើការ​, និង​វិធានការ​មួយចំនួន​ទៀតផង​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​