ក្រុមហ៊ុនម៉ាកសេដេស នឹងប្រមូលយករថយន្ដជាង ១ពាន់គ្រឿងពីចិនវិញ ក្រោយមានបញ្ហា ពោងសុវត្ថិភាព

ប៉េកាំង៖ អគ្គរដ្ឋបាលទទួលបន្ទុក ត្រួតពិនិត្យគុណភាពចិន នៅល្ងាចថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុន ផលិតរថយន្ដអាល្លឺម៉ង់ (ម៉ាកសេដេស) នឹងធ្វើការប្រមូលយក រថយន្ដចំនួន១០,៥៥៨គ្រឿងពីប្រទេសចិន មកវិញ បន្ទាប់ពីមានបញ្ហាលើពោង សុត្ថិភាព។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថារថយន្តដែល រងផលប៉ះពាល់ទាំងនោះ ត្រូវបានគេផលិតឡើងពីចន្លោះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៧ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨ ដែលក្នុងនោះដែររួមមាន រថយន្ដម៉ូដែល GLK សេរីឆ្នាំ២០០៨-២០០៩ នេះបើយោងតាមការលើកឡើង របស់អគ្គរដ្ឋបាល ត្រួតពិនិត្យគុណភាព។

យោងតាមការលើកឡើង របស់ភាគីក្រុមហ៊ុន បានឲ្យដឹងផងដែរថា វាអាចបណ្ដាលមកពីការបរាជ័យ ក្នុង ការត្រួតពិនិត្យ និងគ្រប់គ្រងពោងសុវត្ថិភាព ហើយប្រហែលជាអាច បណ្ដាលមកពីការប៉ះទង្គិចទៅលើ រថយន្ដ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការផ្លាស់ប្ដូរផ្នែកដែលប៉ះពាល់នៃរថយន្ដ ក្រុមហ៊ុននឹងមិនគិតតម្លៃ ពីអតិថិជននោះទេ ហើយក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ៕

ក្រុមហ៊ុនម៉ាកសេដេស នឹងប្រមូលយករថយន្ដជាង ១ពាន់គ្រឿងពីចិនវិញ ក្រោយមានបញ្ហា ពោងសុវត្ថិភាព