ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ពិនិត្យ​តំបន់​ព្រំដែន​នៅ​ខេត្ត​រតនគិរី

ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ និង​លោក ម៉ៅ មុនីវណ្ណ បំពេញ​បេសកកម្ម​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា។

ក្នុង​ដំណើរ​បេសកកម្ម ក្រុម​ការងារ​នេះ​ផ្ដោត​សំខាន់​ចុះ​ផ្សព្វផ្សាយ​ទៅ​សកម្មជន និង​មន្ត្រី​បក្ស​នៅ​មូលដ្ឋាន​ពី​សភាពការណ៍​នយោបាយ ខណៈ​វិបត្តិ​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឡើង​កម្ដៅ ជាពិសេស​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ចុះ​ពិនិត្យ​តំបន់​ព្រំដែន​កន្លែង​ដែល​វៀតណាម បាន​ជីក​ស្រះ​ចូល​ក្នុង​តំបន់​ស​ហាម​ឃាត់​ចំនួន ៩​កន្លែង​នៅ​ស្រុក​អូរយ៉ាដាវ។

លោក រដ្ឋា វិសាល ដែល​ចុះ​តាម​ដាន​សកម្មភាព​ចុះ​ពិនិត្យ​មើល​ព្រំដែន​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រាយការណ៍​ពី​ដំណើរ​បេសកកម្ម​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។