សម្តេចក្រុមព្រះ គាំទ្ររាជរដ្ឋាភិបាល ក្នុងការដកហូត យកការលក់សំបុត្រ ចូលទស្សនា ប្រាសាទ អង្គរវត្ត ដាក់ជាសម្បត្តិរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលបានសម្រេចដកសិទ្ធិលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្ត ពីក្រុមហ៊ុនរបស់ លោក ឧកញ៉ា សុខ គង់ មកក្រោមការគ្រប់គ្រង របស់រដ្ឋវិញ។

លិខិតដែលសម្ដេចក្រុមព្រះ ផ្ញើរជូនទៅសម្ដេចតេជោ ហ៊ុន សែន ដែលទើបបញ្ចេញជាសាធារណៈនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ មានខ្លឹមសារថា “ខ្ញុំសូមសម្ដែងការកោតសរសើរ និងសូមគាំទ្រដ៏ស្មោះចំពោះ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនូវសេចក្ដីសម្រេចផ្ទេររមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ដ្រ ជាពិសេសប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌជាតិខ្មែរ ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលវិញ”។

គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចយកការគ្រប់គ្រង លក់សំបុត្រ ចូលទស្សនាតំបន់អង្គរ ពីក្រុមហ៊ុន សុខ គង់វិញ៕

សម្តេចក្រុមព្រះ គាំទ្ររាជរដ្ឋាភិបាល ក្នុងការដកហូត យកការលក់សំបុត្រ ចូលទស្សនា ប្រាសាទ អង្គរវត្ត ដាក់ជាសម្បត្តិរដ្ឋ