សភាកូរ៉េខាងត្បូង សម្រេចផ្ដល់បច្ចាប័ន FTAs ជាមួយចិន ណូវែលសេឡង់ និងវៀតណាម

សេអ៊ូល៖ សភារបស់ប្រទេសកូរ៉េខាងត្បូង នៅល្ងាចថ្ងៃចន្ទនេះបានសម្រេចផ្ដល់បច្ចាប័នលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងប្រទេសចិន ជាទីផ្សារពាណិជ្ជកម្ម និងដៃគូវិនិយោគធំជាងគេបំផុត របស់ខ្លួន និងណូវែលសេឡង់ រួមទាំងវៀតណាម។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា សមាជិកសភា កូរ៉េខាងត្បូងចំនួន ២៦៥រូប ក្នុងអង្គប្រជុំធំ ក្នុងនោះសមាជិកចំនួន ១៩៦រូប បានសម្រេចជាឯកឆន្ទបោះ ឆ្នោតគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយប្រទេសចិន ខណៈពេលដែលសមាជិកចំនួន៣៣ រូបបោះឆ្នោតបដិសេធ ហើយនៅសល់ចំនួន៣៦រូបអវត្តមាន។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ មានប្រទេសទាំងចំនួន២ នឹងចុះហត្ថលេខានៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ នៅតែត្រូវបានផ្តល់សច្ចាប័នដោយភាគីចិន មុនពេលចូលជាធរមានប៉ុណ្ណោះ។ ប្រទេសកូរ៉េខាងត្បូង នឹងលុបចោលពន្ធនាំចូល ៩២ភាគរយ ឬផលិតផលចំនួន ១១,២៧២ប្រភេទ ដែលនាំចូលពីប្រទេសចិន ក្នុងរយៈពេល២០ឆ្នាំ ខណៈដែលប្រទេសចិន នឹងលុបចោលការយកពន្ធចំនួន ៩១ភាគរយ ឬផលិតផលចំនួន ៧,៤៨២ប្រភេទ ដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលដូចគ្នានេះ៕ 

សភាកូរ៉េខាងត្បូង សម្រេចផ្ដល់បច្ចាប័ន FTAs ជាមួយចិន ណូវែលសេឡង់ និងវៀតណាម