អ៊ីស្រាអែល​ផ្អាក​ទំនាក់ទំនង​មួយ​ចំនួន​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ជម្លោះ​ស្លាក​សញ្ញា

អ៊ីស្រាអែល​ផ្អាក​ទំនាក់ទំនង​មួយ​ចំនួន​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ជម្លោះ​ស្លាក​សញ្ញា

រូបភាពឯកសារ៖ ដបស្រា​ដែលផលិត​នៅលំនៅស្ថាន Jewish នៅតំបន់ West Bank​​​ ត្រូវបានតាំងបង្ហាញក្នុងផ្សារទំនើបមួយឯ ហ្ស៊េរុយសាឡិម ថ្ងៃ១១ វិច្ឆិកា ២០១៥

អ៊ីស្រាអែល ​បានផ្អាក​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ទាក់​ទិននឹង​ដំណើរ​ការ​សន្តិភាពដែល​មាន​បញ្ហា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡាស្ទីន ​ដើម្បី​តវ៉ាប្រឆាំង​នឹង​ការ​ផ្លាស់ប្តូរ​របស់​សហភាព​អឺរ៉ុបលើ​ស្លាក​សញ្ញាផលិតផល​ដែល​ផលិតនៅទី​លំនៅ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank ​ហើយ​នឹង​ទឹក​ដី​ដែល​អ៊ីស្រាអែល​បាន​ត្រួតត្រា​ផ្សេង​ទៀត។

​លោក​នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល Benjamin Netanyahu ​បាន​ប្រកាសកាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ទំនាក់ទំនង​ជាមួយ​អង្គការ​សហភាព​អឺរ៉ុប​នឹង​អ្នកតំណាង​របស់​ពួកគេ ​នឹង​នៅ​តែ​ផ្អាក​រហូត​ទាល់​តែរដ្ឋាភិបាល​របស់លោក ​បញ្ចប់​ដំណើរ​ការ​នៃ​ការ​វាយ​តម្លៃឡើង​វិញ។

​នៅ​ដើម​ខែ​នេះ ​សហភាព​អឺរ៉ុប ​បាន​ចេញ​ផ្សាយ​គោល​ការណ៏ណែនាំ​ថ្មី​មួយ​សម្រាប់​ការដាក់​ស្លាក​សញ្ញា​លើ​ផលិតផល​នៅ​កន្លែង​តាំង​ទី​លំនៅ ​ជាចំណាត់​ការ​មួយ​ដែល​អ៊ីស្រាអែល ​បាន​រឹះគន់​យ៉ាង​ខ្លាំង​ថា​ជា​ការ​រើសអើង​ហើយ​នឹង​ជាហេតុផល​ខាង​នយោបាយ។

​ការ​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ត្រូវ​ចាត់​ទុក​ជាការកើន​ឡើង​នូវភាព​តានតឹងផ្នែក​ការទូត​អស់​រយៈ​ពេលជា​ច្រើន​សប្តាហ៍​ជាមួយ​សហភាព​អឺរ៉ុប ​ដែល​ជាប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​ដែល​បាន​ស្វះស្វែង​គៀប​សង្កត់​ទៅ​លើ​អ៊ីស្រាអែល​ឲ្យ​បន្ធូរ​បន្ថយ​ការ​ពង្រីក​ការតាំង​ទី​លំនៅ​តំបន់ វេស បេង។

លោកនាយករដ្ឋ​មន្រ្តី Netanyahu ​មិនបាន​បង្ហាញ​សេចក្តី​លម្អិត​នៃ​ការបញ្ឈប់ផ្នែក​ការទូតទេ​ហើយក៏​មិន​បាន​និយាយ​ថា​តើ​ស្ថាប័នណា ​នឹង​រង​ផល​ប៉ះពាល់​នោះដែរ។

​រដ្ឋាភិបាល​អឺរ៉ុប ​បាន​និយាយ​ថា ​ទឹកដី​ដែល​អ៊ីស្រាអែល​បាន​រឹបអូស​យកនៅ​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៦៧​គឺ​ តំបន់ វេស បេង ហ្ស៊េរុយសាឡិមខាងកើត ​និង​តំបន់ Golan Heightsនៃ​ប្រទេស​ស៊ីរី ​មិន​មែន​ជាផ្នែក​មួយ​នៃ​ព្រំ​ដែន​របស់​អ៊ី​ស្រាអែល​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ទេ៕