រដ្ឋបាល​ក្រុង​យុទ្ធនាការ​សម្អាត​បរិស្ថាន​ជុំក្រុង​ដើម្បី​ការប្រឡងប្រណាំង​​លើក​ក្រោយ​ត្រូវ​តែ​យកឱ្យ​បាន​ផ្ការំដួល​៣ទង

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែតចុះសំអាតបរិស្ថាន ដើម្បីសុភាពមនុស្សគ្រប់រូប នៅល្ងាចម៉ោង៤ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត នឹងដឹកនាំមន្រ្តីរាជការជុំវិញក្រុង រួមជាមួយកម្លាំងមហាជន សិស្សានុសិស្សបុគ្គលិកក្រុមហ៊ុនអនាម័យ បើកយុទ្ធនាការសំអាតបរិស្ថានអនាម័យនិងបំពាក់ធុងសំរាមនិងរទេះដាក់សំរាមចល័ត តាមដងផ្លូវសាធារណៈ ។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានថ្លែង នៅផែនការយុទ្ធសាស្ដ្រ ទេសចរណ៍ជាតិ ក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍ មានការ អភិវឌ្ឍន៍  រីកចំរើនយ៉ាងខ្លាំង គួរឱ្យមោទនភាព និងបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងផ្នែក សេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌និងទេសចរណ៍ ។

ម្យ៉ាងទៀត សកម្មភាពទេសចរណ៍ តំបន់ទីក្រុង គឺជាគោលដៅទេសចរណ៍មួយ កំពុងពេញ និយម សម្រាប់ទេសចរណ៍ យុវជន ទេសចរណ៍ធុរកិច្ច និងការកំសាន្ដ នាយុគ្គ សម័យបច្ចុប្បន្ន ។ ហើយក្នុងឱកាសនោះរដ្ឋបាលក្រុងបានយក ធុងតូចសំរាមចំនួន៥៤  រទះ៤ ធុងធំ ៤០ ដាក់មុខលំនៅដ្ឋាន និងចំណុចរង្វង់មូលប៉ោយប៉ែត ទាំងអស់នេះជា ថវិការ របស់សាលាក្រុងប៉ោយប៉ែតទាំងស្រុង។

លោកបញ្ជាក់ទៀតថា ឆ្លងកាត់ការប្រឡងប្រណាំង ក្នុងឆ្នាំ២០១៥ ទទួលបានជ័យលាភី ផ្ការំដួលមួយទងនេះ ជាលទ្ធផលបញ្ជាក់ឱ្យ ឃើញថា យើងទាំងអស់គ្នា ត្រូវប្រឹងប្រែង បន្ដទៀត ដើម្បីការប្រឡងប្រណាំងលើក ក្រោយត្រូវតែយកឱ្យបានផ្ការំដួល៣ទង ជាដាច់ខាត ។

លោកអភិបាល បានបញ្ជាក់ទៀត ថា នារយៈពេលចុងខែ មានការអភិវឌ្ឍន៍ជាច្រើន ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរ ក្នុងនោះបញ្ហាផ្លូវ ប្រព័ន្ធលូ សន្ដិសុខសណ្ដាប់ធ្នាប់ និងការផ្ដល់ សេវាផ្សេងៗ អាជ្ញាធរបាននឹងកំពុងខិតខំបន្ដទៀត ៕