ខេត្តហាមមិនអោយយកខ្មោចកប់និងធ្វើផ្នូរលើកភ្នំដើម្បីរៀបចំ រម្មណីយ៍ដ្ឋានធម្មជាតិភ្នំកណ្តាលក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ ខេត្តហាមមិនអោយយកខ្មោចកប់និងធ្វើផ្នូរលើកភ្នំដើម្បីរៀបចំតំបន់រម្មណីយ៍ ដ្ឋានធម្មជាតិភ្នំកណ្តាលក្រុងសិរីសោភ័ណ ដែលលើកឡើងកិច្ចប្រជុំសាមញ្ញលើកទី១៨ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

លោក គោស៊ុ សារឿត អភិបាលខេត្តបានមាន ប្រសាសន៍ថា«ខេត្តបន្ទាយមានជ័យគ្រោងកសាងផ្លូវសង ខាងមាត់ស្ទឹងដើម្បីលំអរក្រុងដែលត្រូវចាប់ផ្តើម កសាងជាបណ្តើរៗពីសង្កាត់ទឹកផ្លាតភ្ជាប់ពីផ្លូវជាតិ៥ដល់សង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ»។

មន្ត្រីនិងកម្លាំងជំនាញត្រូវមានវិធានការចំពោះរថយន្តដឹកដីនិងថ្មដែលមិនគ្របស្បៃបណ្តាលធ្លាក់ដីលើផ្លូវនិងថ្មស្ទះមាត់លូរ និងហុយប៉ះពាលសុខភាពប្រជាពលរដ្ឋ។មន្ទីពាណិជ្ជកម្មខេត្តត្រូវសហការជាមួយមន្ទីកសិកម្មខេត្តត្រូវរកទីផ្សាស្រូវនិងរកពូជន៍ស្រូវអោយបានតាមស្តង់ដា។ លោក អ៊ុ អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា «សមត្ថកិច្ចនិងមន្ត្រីជំនាញមិនពាក់ព័ន្ធនិងនៅក្រោយខ្នងបទល្មើសគ្រឿងញៀនត្រូវចូលរួមទប់ស្កាត់មិនត្រូវអោយកើតមានឡើយ»។

គ្រោះថ្នាក់ចរាចរខេត្តបន្ទាយមានជ័យមានកំណើនឡើង ហើយមន្ទីធនធានទឹកនិងឧតិនិយមខេត្តត្រូវមានវិធានការណែនាំដល់ ប្រជាពលរដ្ឋត្រូវចូលរួម ទប់ស្កាត់ទឹក ទុកសម្រាប់ ប្រើប្រាស់នៅឆ្នាំ២០១៥អាចខ្វះទឹក និងត្រូវទប់ស្កាត់មិនអោយយកខ្មោចទៅកប់រឺធ្វើផ្នូរលើភ្នំកណ្តាលក្រុងសិរីសោភ័ណ ខេត្តគ្រោងអភិវឌ្ឍន៍ តំបន់រម្មណីយ៍ដ្ឋានធម្មជាតិ ទាក់ទាញភ្ញៀវឆ្លងកាត់ចូលមកកំសាន្ត៕