រដ្ឋាភិបាលរដ្ឋប្រហារថៃ​ចាប់ខ្លួនមេ​ដឹកនាំ​ក្រុម​ប្រឆាំង​ពីររូប​​ខណៈរង​ការចោទ​ប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

(បាងកក)៖ យោធាប្រទេស ថៃ នៅថ្ងៃចន្ទនេះ បានចាប់ខ្លួន មេដឹកនាំក្រុមប្រឆាំងពីររូប ដែលគ្រោងនឹងធ្វើទស្សនកិច្ច នៅសួនឧទ្យានមួយកន្លែង ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់អតីតព្រះរាជា  ខណៈដែលរដ្ឋាភិបាលរដ្ឋប្រហារថៃ  កំពុងស្ថិតនៅក្រោមការសង្ស័យថាមានពាក់ព័ន្ធនឹងអំពើពុករលួយកេងប្រវ័ញ្ចមូលនីធិសម្រាប់ការកសាងសួនឧទ្យាននេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

លោក Nattawut Saikua និងលោក Jatuporn Prompan ដែលជាមេដឹកនាំចលនាដើម្បីប្រជាធិបតេយ្យ ប្រឆាំងរបបផ្តាច់ការហៅកាត់ថា UDD ដែលត្រូវបានគេស្គាល់ថាជាក្រុមអាវក្រហម ត្រូវបានកម្លាំងយោធាចាប់ខ្លួន នៅមុនពេលដែលពួកគេទៅដល់សួនឧទ្យាននោះ។

អ្នកនាំពាក្យរបស់ចលនា UDD លោក Thanawut Wichaidit បានឲ្យដឹងថា អ្នកទាំងពីរ ចង់ត្រួតពិនិត្យដំណើរការនៃការកសាងសួនឧទ្យាននោះ បន្ទាប់ពីមានការចោទប្រកាន់ថា មេដឹកនាំរបបយោធានិយម បានកេងប្រវ័ញ្ចលើមូលនីធិសម្រាប់ការកសាងនេះ និងដើម្បីចូលទៅឧទ្ទិសដល់អតីតព្រះរាជានៅទីនោះតែប៉ុណ្ណោះ តែបែរជាត្រូវចាប់ខ្លួនទៅវិញ។

ប្រភពដដែលបានលើកឡើងថា នេះជាការបំពានសិទ្ធមនុស្ស ក្នុងការបង្ហាញការគោរពឧទ្ទិសចំពោះព្រះរាជា។ យ៉ាងនេះក្តី អ្នកនាំពាក្យរបបរដ្ឋាភិបាលរដ្ឋប្រហារថៃលោក Colonel Winthai Suvaree បានលើកឡើងថា សកម្មភាពរបស់អ្នកទាំងពីរ បង្ហាញថា នេះជាចលនានយោបាយយ៉ាងច្បាស់៕

រដ្ឋាភិបាលរដ្ឋប្រហារថៃ​ចាប់ខ្លួនមេ​ដឹកនាំ​ក្រុម​ប្រឆាំង​ពីររូប​​ខណៈរង​ការចោទ​ប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

  • រដ្ឋាភិបាលរដ្ឋប្រហារថៃ​ចាប់ខ្លួនមេ​ដឹកនាំ​ក្រុម​ប្រឆាំង​ពីររូប​​ខណៈរង​ការចោទ​ប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ已关闭评论
  • 276 views
  • Hide Sidebar
    A+