យូអិន៖ កុមារ​៦ពាន់​នាក់ ត្រូវបង្ខំ​ឲ្យចូលធ្វើ​សង្គ្រាម​នៅស៊ូដង់ខាង​ត្បូង​ក្នុង​ឆ្នាំ២០១៥​នេះ

(ហ្សឺណែវ)៖ កុមាររហូតដល់១៦ពាន់នាក់ ត្រូវបានបង្ខំឲ្យចូលរួមធ្វើសង្គ្រាមក្នុងប្រទេស ស៊ូដង់ខាងត្បូង ចាប់តាំងពីដើម ឆ្នាំ២០១៥នេះ នេះបើយោងតាមប្រភពពីអង្គការ UNICEF ដកស្រង់ដោយសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

បើទោះបីជាមានការចុះកិច្ចព្រមព្រៀងសន្តិភាពកាលពីខែសីហា ឆ្នាំ២០១៥កន្លងទៅនេះក្តី ប៉ុន្តែជម្លោះនៅតែ បន្តអូសបន្លាយ អស់រយៈពេលពីរឆ្នាំ ក្នុងប្រទេស វ័យក្មេងជាងគេលើពិភពលោកមួយនេះ ដោយបានបណ្តាលឲ្យកុមារ ជាច្រើននាក់ត្រូវ ស្លាប់បាត់បង់ជីវិត។

លោក Christophe Boulierac អ្នកនាំពាក្យរបស់ UNICEF បានឲ្យដឹងថា គិតចាប់តាំងពីខែមករាកន្លងទៅនេះ កុមារប្រមាណ១៦ពាន់នាក់ ត្រូវបានក្រុមប្រដាប់អាវុធ និងយោធា កេណ្ឌបង្ខំឲ្យធ្វើជាកម្លាំងប្រយុទ្ធ។ លោកបន្តថា បច្ចុប្បន្នកុមារនៅតែប្រឈមមុខនឹងការស្លាប់បាត់បង់ជីវិត ព្រមទាំងត្រូវគេចាប់ជម្រិត និងរងការរំលោភសេពសន្ទវៈ៕

យូអិន៖ កុមារ​៦ពាន់​នាក់ ត្រូវបង្ខំ​ឲ្យចូលធ្វើ​សង្គ្រាម​នៅស៊ូដង់ខាង​ត្បូង​ក្នុង​ឆ្នាំ២០១៥​នេះ

  • យូអិន៖ កុមារ​៦ពាន់​នាក់ ត្រូវបង្ខំ​ឲ្យចូលធ្វើ​សង្គ្រាម​នៅស៊ូដង់ខាង​ត្បូង​ក្នុង​ឆ្នាំ២០១៥​នេះ已关闭评论
  • 208 views
  • Hide Sidebar
    A+
Publish on:2015/11/30  Category:​អន្តរជាតិ