ស្ត្រីខ្មែរម្នាក់បើក​រថយន្តកូរ៉ូឡា​លឿនជ្រុលរបាំង​ថ្មពុះចែក​ទ្រូងផ្លូវ​បាក់អស់​២កង់ ​ភ័យពេក​រយ៉ែថយ​ក្រោយ​ជ្រុលបុកជា​មួយ​រថយន្ត​នីសាន់​ ម៉ាកJUKE​ សេរីទំនើប​ រងការខូចខាត​យ៉ាងដំណំ

ភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តកូរ៉ូឡាក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់២កង់ ហើយរថយន្តបង្កបានបន្តបទថយក្រោយ ធ្វើឲ្យបុកជាមួយរថយន្តនីសាន់ ម៉ាកJUKEសេរីទំនើប ដែលមកពីក្រោយរងការខូចខាតខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៩និង៥០នាទីយប់ ថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខាងកើតគល់ស្ពានអាកាស៧មករា ប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺគេឃើញរថយន្តTOYOTA កូរ៉ូឡាពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ2R.5831 បើកបរដោយស្ត្រីម្នាក់ ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនលឿន ខណះដែលមកដល់ចំណុច កើតហេតុមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន២កង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខ តែពេលបើកបុកហើយរថយន្តបង្កមិនព្រមឈប់នៅឈ្ងាម នោះទេ បានរយ៉ែថយក្រោយបណ្ដាលជ្រុលទៅបុកជាមួយរថយន្តនីសាន់ JUKE សេរីទំនើប ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AD.1413 ដែលបើកបរដោយបុរសស្រីពីរនាក់ក្នុងរថយន្ត ដែលបើកបរស្របទសគ្នា មកពីក្រោយបណ្ដាលឲ្យរងការខូចខាតខាងមុខ ផ្នែកខាងឆ្វេងបន្ទិចបន្ទួច។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលអោយមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តកូរ៉ូឡា បានសងថ្លៃការខូចខាតទៅភាគីរថយន្តនីសាន់ ដោយបញ្ចប់នៅនិងកន្លែងកើតហេតុតែម្ដង។ ដោយឡែកខាងរថយន្តកូរ៉ូឡានោះបានបង្កឲ្យមានការខូចខាតដល់សម្បត្តិសាធារ: ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចស្ទួចកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានាពេលក្រោយ៕