Hello VOA៖ មិន​មែន​ជន​សង្ស័យ​​ខ្មែរ​ក្រហម​ទាំង​អស់​​​​ត្រូវ​នាំ​​​មក​​ឃុំ​ខ្លួន​​នោះ​​ទេ

Hello VOA៖ មិន​មែន​ជន​សង្ស័យ​​ខ្មែរ​ក្រហម​ទាំង​អស់​​​​ត្រូវ​នាំ​​​មក​​ឃុំ​ខ្លួន​​នោះ​​ទេ

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​​ «ផល​ប៉ះពាល់​នៃ​ការ​ខ្វែង​គំនិត​គ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តីក្រហម​​​ទៅ​លើ​សំណុំ​រឿង​ក្តី​ ០០៣និង០០៤» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)លោក នេត្រ ភក្ត្រា ​ថា​​នៅ​ដំណាក់​កាល​នេះ គេ​ត្រូវ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ភស្តុតាង​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​បណ្តោះអាសន្ន។‍ វ៉ាស៊ីនតោន—

មន្ត្រី​សាលាក្តី​ខ្មែរក្រហម​អះអាង​ថា ជនសង្ស័យនៅ​ក្នុង​សំណុំរឿង​នៅ​សាលាក្តីខ្មែរក្រហមមិន​ចាំ​បាច់​ត្រូវ​តែ​នាំ​ខ្លួន​ មក​ឃុំ​ឃាំង​បណ្តោះ​អាសន្ន ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះ​ទោស​នោះទេ។

Hello VOA៖ មិន​មែន​ជន​សង្ស័យខ្មែរ​ក្រហម​ទាំង​អស់ត្រូវ​នាំ​មកឃុំ​ខ្លួននោះទេ

Hello VOA៖ មិន​មែន​ជន​សង្ស័យ​​ខ្មែរ​ក្រហម​ទាំង​អស់​​​​ត្រូវ​នាំ​​​មក​​ឃុំ​ខ្លួន​​នោះ​​ទេi
X

លោក នេត្រ ភក្ត្រា បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពីថ្ងៃ​ច័ន្ទ ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដែល​ពិភាក្សា​អំពី​ការ​ខ្វែង​យោបល់​គ្នា​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​នៅ​សាលាក្តី​ខ្មែរក្រហម​ ទៅ​លើ​សំណុំ​រឿង០០៣​និង​០០៤។

លោក​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នេះ​ថា៖ «មិន​មែន​ជនសង្ស័យ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ចាប់ខ្លួន​យក​មក​ឃុំ​ខ្លួន​ រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្តី​នោះទេ។ នៅ​ដំណាក់​កាល​នេះ គេ​ត្រូវ​ស៊ើបអង្កេត​ដើម្បី​ស្វែងរក​ភស្តុតាង​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​បណ្តោះអាសន្ន។‍»

សហ​ចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តី​ខ្មែរក្រហម ​ដែល​ជា​តុលាការ​កូន​កាត់​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​តាំង​ពី​ឆ្នាំ​២០០៦​នោះ មាន​ការ​ខ្វែង​យោបល់​គ្នា​ជុំវិញ​ សំណុំ​រឿង​០០៣​និង​០០៤។

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន«​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ» នូវ​ជន​សង្ស័យ​យ៉ាង​តិច​បី​នាក់នៅ​ក្នុង​សំណុំ​រឿង​ក្តី០០៣​និង​០០៤ ចំពោះ​តួនាទី​និង​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរនៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ប៉ុន្តែ សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​បាន​លើក​ឡើង​ថា សំណុំ​រឿង០០៣ បាន​បិទ​រួច​ទៅ​ហើយ។

លោក នេត្រ​ ភក្ត្រា​ បាន​ថ្លែង​ថា៖

‍«នីតិវិធី​នៅ​ពេល​នេះ គឺ​ចៅ​ក្រម​ទាំង​ពីរ​ កំពុង​តែ​ធ្វើ​ការងារ​ទៅ​លើ​នីតិវិធី​នេះ ហើយ​នៅ​ក្នុង​សំណុំ​រឿង​ទាំង​ពីរ​នេះ មាន​ការ​ខ្វែង​យោបល់​គ្នា ហើយ​ពួកគេ​ កំពុង​ធ្វើ​ការ​ដោះស្រាយ​ ដើម្បី​ឈាន​ទៅដល់​ដំណាក់កាល​ចុងក្រោយ​ ដើម្បី​ចេញ​នូវ​ដីកា​ដំណោះស្រាយ​មួយ»។

ប៉ុន្តែ ក្រុម​អ្នករិះគន់​លើកឡើង​ថា ក្រោយ​ពី​ការ​ចេញ​ដីកា​ពី​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ ​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ​នៅ​ក្នុង​ករណី​០០៣​និង​០០៤ ឲ្យ​មក​បង្ហាញ​មុខ​នៅ​ពី​មុខ​តុលាការ​ អាជ្ញាធរ​កម្ពុជា​ពុំ​បាន​អនុវត្ត​តាម​ដីកា​នោះ​ទេ។

លោក នេត្រ ភក្ត្រា និយាយ​ថា៖

«ការ​ចេញ​ដីកា​នាំ​ខ្លួន​ជន​សង្ស័យ​មក​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​អង្គ​ជំនុំ​ជម្រះ​នោះ គឺ​ទាក់ទង​នឹង​ការ​អនុវត្ត​របស់​នគរបាល​យុត្តិធម៌ ប៉ុន្តែ​ខ្ញុំ​មិន​មាន​សមត្ថកិច្ច​បកស្រាយ​ជំនួស​នគរបាល​យុត្តិធម៌​ទាក់​ទង​នឹង​បញ្ហា​នេះ​ទេ ប៉ុន្តែ​ នគរបាល​យុត្តិធម៌​និង​ចៅក្រម​នៅ​សាលាក្តី​ខ្មែរក្រហម​ធ្វើការ​រួម​គ្នា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​រួម​មួយ»។

ជន​ដែល​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ រួមមាន លោក មាស មុត លោក អោ អាន និង​លោកស្រី អ៊ឺម ចែម។

ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង ០០៣ គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៥​នេះ ហើយ​សំណុំ​រឿង​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ត្រឹម​ត្រី​មាស​ទី​១ ឆ្នាំ ២០១៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក នេត្រ ភក្ត្រា៕ ការ​បញ្ចប់​សំណុំ​រឿង​០០៤ អាចឈាន​ទៅដល់​ឆ្នាំ​២០១៧ អាស្រ័យ​ទៅ​លើ​ការ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ៕