តើ​អ្នកណា​ខ្លះ​ដែល​អ្នក​ចងចាំ​មិន​អាច​បំភ្លេច​បាន?

តើ​អ្នកណា​ខ្លះ​ដែល​អ្នក​ចងចាំ​មិន​អាច​បំភ្លេច​បាន?

មិន​ថា​អតីតកាល ឬបច្ចុប្បន្ន​ អ្នកច្បាស់​ជា​ស្គាល់​មនុស្ស​ ​ដែល​ធ្វ់ើ​ឱ្យ​អ្នក​គ្មាន​ថ្ងៃ​នឹង​បំភ្លេច​បាន។ អ្នកនោះ​អាច​ជា បង​ប្អូន​ ឪពុក​ម្ដាយ​ លោក​គ្រូ​អ្នក​គ្រូ​ មិត្តភ័ក្ដិ អ្នក​ជិតខាង ឬមនុស្ស​ជាទី​ស្រឡាញ់ណា​ម្នាក់​។ តើ​អ្នក​ចង់​ចែករំលែក​រឿង​​លាក់​ក្នុង​ចិត្ត​ទាំងនោះ​ដែរទេ?

 

«មនុស្ស​ដែល​ខ្ញុំ​ចងចាំ» ​ជា​ទំព័រ​ថ្មី​មួយ​របស់ Sabay ដែលអាចឱ្យ​អ្នកសរសេរ​រៀបរាប់ ​​ចែក​រំលែក​នូវ​រឿង​រ៉ាវ គ្រប់រសជាតិជាច្រើន​ ដូចជា អនុស្សាវរីយ៍រឿង​កម្សត់​កម្រ ទុក​វេទនា​​​ ​យំ​សោក ​ហួសចិត្ត ​មិន​គួរ​កើត ​​ផ្អែមល្ហែម ឬ​​សើច​សប្បាយ​ ក្អាកក្អាយ​ចុក​ពោះ ជា​ដើម។

 

តើសាច់​រឿង ឬអត្ថបទ​បែប​ណា ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី ហើយ​អាច​ចុះផ្សាយ​នៅ​លើគេហទំព័រ Sabay បាន?

 

-អត្ថបទ​អាច​ជា​រឿង​របស់​អ្នក​ផ្ទាល់ ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ អ្នក​ក្បែរ​ខាង គ្រូ ​រឿង​រ៉ាវ​របស់​អ្នក​ដទៃ​ ដែល​​អ្នក​ស្ដាប់​ឮ ឬបាន​ដឹង ដែល​​​​ដក់​​ក្នុង​អារម្មណ៍​រួមមាន​ អស់​សំណើច រីករាយ រំភើប​បំផុត កើត​ទុក្ខ​បំផុត និងអំពើល្អ​នរណា​​​ម្នាក់​ជាដើម។
-អត្ថបទ​យ៉ាង​តិច​កន្លះ​ទំព័រ​ (ភាសាខ្មែរ)
-ម្នាក់​អាច​សរសេរ​បាន​ច្រើន​រឿង ​

ទស្សនា​វីដេអូ!

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧