ប្រធានាធិបតី​រុស្សី​និង ស.រ.អា ជួប​ប្រជុំ​នៅ​ខាង​ក្រៅ​នៃ​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ​

ប្រធានាធិបតី​រុស្សី​និង ស.រ.អា ជួប​ប្រជុំ​នៅ​ខាង​ក្រៅ​នៃ​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ​

ប្រធានាធិបតីរុស្សីVladimir Putin ខាងឆ្វេង និងប្រធានាធិបតី Barack Obama ចាប់​ដៃ​គ្នា​នៅ COP21 សន្និសីទ​កំពូល​របស់ អ.ស.ប. ស្តី​ពី​បម្រែ​បម្រួលអាកាស​ធាតុ​នៅ​ទី​ក្រុង​ប៉ារីស​ ថ្ងៃទី៣០​ វិច្ឆិកា ឆ្នាំ២០១៥

កាល​ពី​ថ្ងៃ​ច័ន្ទ លោកប្រធានាធិបតី​ស.រ.អា.​បារ៉ា់ក់អូបាម៉ាបាន​សម្តែង​ការ​សោកស្តាយ​ដល់​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin អំពី​ការ​បាញ់​ទម្លាក់​យន្តហោះ​ប្រតិកម្មប្រយុទ្ធ​រុស្សី​មួយ​គ្រឿង​កាល​ពី​សប្តាហ៍​មុន​ដោយ​ប្រទេស តួកគី ហើយ​លោក​បានសុំ​ដល់​មេដឹកនាំ​វិមាន ក្រឹមឡាំង​ (Kremlin)ឲ្យ​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​ប្រទេស តួកគី អំពី​ឧប្បត្តិហេតុនោះ។​

មេដឹកនាំទាំង​ពីរ​នាក់នេះ​បាន​ជួបគ្នា​៣០នាទី​នៅ​ខាងក្រៅ​សន្និសីទកំពូល​អ.ស.ប.​ស្តី​ពី​បម្រែ​បម្រួល​អាកាសធាតុ​នៅ​ខាង​ក្រៅ​ក្រុង ប៉ារីស។​ ប្រទេស តួកគី បាននិយាយ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​នោះ​ក្រោ​យពីវា​បាន​ហោះចូល​ដែន​អាកាស​ របស់ខ្លួន ដែល​នាំ​ឱ្យ​អ្នកបើក​យន្តហោះ​រុស្សី​ម្នាក់និង​យានិក​ម្នាក់​ស្លាប់នៅ​ក្នុង​ការ​វាយ​ប្រហារនោះនិង​ក្នុង​កិច្ចខិតខំ​សង្គ្រោះ​នៅ​ពេល​បន្ទាប់មក។​លោក​ ពូទីន បាន​ឆ្លើយ​តបដោយ​ដាក់កំហិត​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង អង់ការ៉ា។​

រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុងម៉ូស្គូ បាននិយាយថា​លោកអូបាម៉ានិង​លោក​ ពូទីន បានពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​អំពី​សង្គ្រាម​ដែល​មាន​តទៅ​ទៀត​នៅ​ក្នុង​ប្រទេសស៊ីរី​ដោយ​មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​យល់ស្របគ្នា​អំពី​សេចក្តី​ត្រូវការ​ឱ្យ​មានដំណោះស្រាយ​ខាង​នយោបាយ​នៃសង្គ្រាម​ដែល​មាន​រយៈពេល​បួន​ឆ្នាំ​កន្លះ​មក​ហើយ​រវាង​ក្រុមឧទ្ទាម​ដែល​បានខិតខំបណ្តេញ​ប្រធានាធិបតី​ Bashar al-Assad ឱ្យ​ចេញ​ពី​តំណែង​និង​កងកម្លាំង​ដែល​ស្មោះត្រង់ជាមួយ​រដ្ឋាភិបាល​របស់គាត់៕