ប្រសិន​ភេរវករ​​ប្រើ​ទូរសព្ទ​នេះ​ មុខ​ជា​គ្មាន​នរណា​អាច​តាម​ដាន​​សកម្មភាព​គេ​បាន​ឡើយ


ប្រសិន​ភេរវករ​​ប្រើ​ទូរសព្ទ​នេះ​ មុខ​ជា​គ្មាន​នរណា​អាច​តាម​ដាន​​សកម្មភាព​គេ​បាន​ឡើយ

ក្រុមហ៊ុន​ Silent Circle ដែល​ជា​អ្នក​ផលិត​ទូរសព្ទ​ Blackphone កំពុង​ព្រួយបារម្ភ​ថា​ ទូរសព្ទ​​ដ៏​មាន​សុវត្ថិភាព​របស់​ខ្លួន​​​អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​ក្រុម​ភេរវករ។

 

ប្រសិន​ភេរវករ​​ប្រើ​ទូរសព្ទ​នេះ​ មុខ​ជា​គ្មាន​នរណា​អាច​តាម​ដាន​​សកម្មភាព​គេ​បាន​ឡើយ

 
Blackphone គឺ​ជា​ប្រភេទ​ស្មាតហ្វូន​​ដែល​មាន​​ប្រព័ន្ធ​សុវត្ថិភាព​​សម្រាប់​ការ​ពារ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​បាន​យ៉ាង​ល្អ​បំផុត។ ​វា​មាន​សុវត្ថិភាព​រហូត​​ត្រូវ​បាន​​ក្រុមហ៊ុន​សន្តិសុខ​ Cyberkov របស់​ប្រទេស​ Kuwait ណែ​នាំ​ឲ្យ​សកម្មជន​ និង​អ្នក​យក​ការណ៍​​ប្រើ​ប្រាស់​ដើម្បី​ការពារ​ទិន្នន័យ​ពី​ជន​ខិល​ខូច​ថែម​ទៀត​ផង។

 

ក្រុមហ៊ុន​ Cyberkov បាន​ពន្យល់​ថា​ Blackphone ​មាន​ការ​​ថែ​ទាំ​យ៉ាង​ល្អ​ពី​ក្រុមហ៊ុន,​ ​វា​តែង​តែ​ធ្វើ​ការ​ Update ហើយ​ថែម​ទាំង​មាន​មក​ជា​មួយ​នូវ​កម្មវិធី​ហៅ​ចេញ​និង​ផ្ញើ​សារ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ទៀត​ផង។ ត្បិត​ថា​វា​​ផ្ដល់​គុណ​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​ទូទៅ​ក៏​ពិត ​ប៉ុន្តែ​ប្រសិន​បើ​ទូរសព្ទ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​ភេរវករ ​នោះ​ការ​តាមដាន​សញ្ញា​ពួក​គេ​​ពិត​ជា​មាន​ការ​លំបាក​មិន​ខាន​ឡើយ។

 

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ​​ក្រុមហ៊ុន​ Silent Circle បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ដោយ​​និយាយ​ថា ​គេ​កំពុង​ធ្វើ​ការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធានា​ថា​បច្ចេកវិទ្យា​នេះ​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​មាន​គំនិត​មិន​ល្អ​នោះ​ឡើយ។

 

គួរ​បញ្ជាក់​ថា​ ទូរសព្ទ​ Blackphone ទទួល​បាន​ការ​ពេញ​និយម​រហូត​ដល់​ក្រុមហ៊ុន​ Silent Circle បាន​បញ្ចេញ​លក់​ទូរសព្ទ​ជំនាន់​ទី​ពីរ​​​កាល​ពី​ដើម​ឆ្នាំ​នេះ​ក្នុង​តម្លៃ​៨០០​ដុល្លារ៕​​​​​​​​​​​​​​​
​​​​​​​​

​​​​
​​​​​
ចុច​អាន៖​ ទូរសព្ទ​ BlackBerry Priv​ ស្រោប​មាស​​ស្ទើរ​តែ​សុទ្ធ​​១០០​%​ តម្លៃ​១៣០០​ដុល្លារ​

 

ប្រសិន​ភេរវករ​​ប្រើ​ទូរសព្ទ​នេះ​ មុខ​ជា​គ្មាន​នរណា​អាច​តាម​ដាន​​សកម្មភាព​គេ​បាន​ឡើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ CNN