បម្រែ​បម្រួល​អាកាសធាតុ៖​ ហេតុអ្វី​បានជា​យើង​ចាំបាច់​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​កិច្ច​ប្រជុំ​កំពូល​ COP2​1 នៅ​ប៉ារីស​

(ប៉ារីស)៖ មេដឹកនាំប្រមាណ១៥០ប្រទេស ទូទាំងពិភពលោក កំពុងធ្វើការពិភាក្សារួមគ្នាដើម្បីដោះស្រាយបញ្ហាកំណើនកំដៅផែនដី ក្នុងកិច្ចប្រជុំ COP21 ដែលត្រូវបាន រៀបចំឡើងក្នុងទីក្រុង ប៉ារីស ដែលជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី២១ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ក្នុងកិច្ចប្រជុំនេះ បានដាក់ចេញនូវដំណោះស្រាយមួយ ដោយព្យាយាមជម្រុញបណ្តាប្រទេសប្រមាណ២០០ទូទាំងពិភពលោក ចូលរួមកាត់បន្ថយការបញ្ចេញ ឧស្ម័ន កាបូនិច ដែលអ្នកវិទ្យាសាស្រ្តស្ទើរទាំងអស់ សុទ្ធតែអះអាង វាជាឧស្ម័នដែលជម្រុញឲ្យមានកំណើនកំដៅផែនដី។

នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលធ្លាប់ត្រូវបានចុះហត្ថលេខាម្តងរួចមកហើយ ក្នុងកិច្ចប្រជុំកំពូល COP20 កាលពីឆ្នាំ២០១៤កន្លងទៅនេះ ក្នុងរដ្ឋធានី Lima ប្រទេស ប៉េរូ។ បន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ បណ្តាប្រទេសទាំងអស់នឹងអនុវត្តន៍តាមគោលការណ៍ទាំងនេះ ដោយមានតួនាទីកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ ប៉ុន្តែការអនុវត្តន៍ក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ មានលក្ខណៈខុសគ្នា។

ជាមួយគ្នានេះដែរ បណ្តាប្រទេស អ្នកមាន មានតួនាទីជួយដល់ប្រទេសក្រីក្រក្នុងការបំពេញតាមគោលដៅរបស់ខ្លួន ព្រមទាំងជួយដោះស្រាយបញ្ហានានាដែលបង្ក ឡើង ដោយកំណើនកំដៅផែន ឧទាហរណ៍ដូចជា បញ្ហាគ្រោះទឹកជំនន់នៅឆ្នេរសមុទ្របណ្តាលមកពីកំណើនកម្តៅផែនដី ដែលជម្រុញឲ្យកំណើនជនភៀសខ្លួនជាដើម៕