១២៣នាក់ចូលរួមប្រកួតហែលទឹកថ្ងៃនេះនៅអាងថ្មីខេត្តកំពង់ចាម

ភ្នំពេញ:     ​ភ្នំពេញ​:​ថ្ងៃទី ១​ធ្នូ​នេះ​ការប្រកួត​ហែល​កីឡាហែលទឹក​ដណ្ដើមពាន​រង្វាន់​តេ​ជោ​សែន​បានធ្វើ​ ហើយ​នៅ​អាង​ហែល​ទឹក​ថ្មី​នា​ខេត្តកំពង់ចាម ។​

​    ​លោក​ហែម គី​រី​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ឲ្យ​ដឹងថា​ការប្រកួត​មាន ​រយៈពេល ២ ថ្ងៃ​គឺ​ថ្ងៃទី ១ និង ទី ២ ធ្នូ​ដែល​ថ្ងៃទី ២ ធ្នូ​គឺជា​ថ្ងៃ​សម្ភោ​ធន៍​អាង​ហែល​ទឹក​នោះ​តែម្ដង ។​អាង​ហែល​ទឹក​ដ៏​ធំ​ដែលមាន​តម្លៃ​ជិត ២​លាន​ដុល្លារ​នោះ​នឹងត្រូវ​សម្ភោ​ធន៍​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ដែលជា​នាយករដ្ឋមន្ត្រី ។​

​    ​ការប្រកួត​នេះ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​ចំនួន​១២៣​នាក់​មកពី​ គ្រប់​ទឹ​ស​ទី​ទាំងអស់​ពិសេស​ខេត្ត​កំ​ពង់​ចាម ។​កីឡាករ​-​កីឡាការិនី​ទាំង​អាជីព​ទាំង​មិន​អាជីព​អាច​ចូលរួមបាន​ ទាំងអស់គ្នា ។​លោក​គី​រី​អះអាងថា​លោក​បានសម្រេច​ដាក់​២៨​វិញ្ញាសា​ឲ្យ​ប្រកួត​ក្នុង​ ព្រឹត្តិការណ៍​នេះ ។​

​មជ្ឈមណ្ឌល​ហែល​ទឹក​នេះ​រួមមាន​អាង​សម្រាប់​ លោត អាង​សម្រាប់​ហែល និង អាង​សម្រាប់​កំដៅ​សាច់ដុំ​រួម​ទាំង​កន្លែង​សម្រាប់​អង្គុយ​ទស្សនា​ផង​នោះ​ គឺជា​អាងទឹក​ដែល​កសាងឡើង​ស្របតាម​ស្ដង់ដារ​អន្តរជាតិ ។​

​    ​លោក​ហែម គី​រី​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​បាន​ឲ្យ​ដឹងថា​ជាមួយនឹង​ ការ​សម្ភោ​ធន៍​នេះ​សហព័ន្ធ នឹង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​មួយ​ដែល​ការប្រកួត​ចាប់ផ្ដើម​ ពីថ្ងៃ​ទី ១ និង​បញ្ចប់​នៅ​ថ្ងៃទី ២​ធ្នូ ។​នៅ​ថ្ងៃ​បញ្ចប់​ការប្រកួត​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នឹង​អញ្ជើញ​ចូលរួម​ទស្សនា​ព្រមទាំង​កាត់​ខ្សែបូរ​បើក​ឲ្យ​ប្រើប្រាស់​ អាងទឹក​នេះ​ជា​ផ្លូវការ​តែម្ដង ។​

​    ​លោក​គី​រី​បាន​ឲ្យ​ដឹង​ដែរ​ថា​កីឡា​ករហែម​ថុ​ន ពន្លឺ និង កីឡាការិនី​ហែម​ថុ​ន វិ​ទិ​នី​ដែល​កំពុង​ហ្វឹកហាត់​រយៈ​ពេល​មួយឆ្នាំ​នៅ​ប្រទេស​ថៃ​ស​ម្រា់​ត្រៀម ​ចូលរួម​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល​នោះ​ក៏​នឹង​មក​ ចូលរួម​ប្រ​កួត​នៅ​ថ្ងៃ​សម្ភោ​ធន៍​នេះដែរ ។

​    ​កីឡាករ​-​កីឡាការិនី​ទាំង ២ រូបនេះ​ទទួលបាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ក្រោម​ការចាត់ចែង​របស់​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។​