​ប្រហុក​ខ្ទិះ ​ម្ហូប​ខ្មែរ​ស្រុកស្រែ​ចម្ការ

​ថ្ងៃចុង​សប្ដាហ៍​​ជា​ពេលវេលាជួបជុំ​គ្រួសារ​ បង​ប្អូន មិត្ត​ភ​ក្ដិ​ដ៏​សប្បា​យ​រី​ករាយ​​នេះ​ Cool ​News សូមលើក​យក​មុខ​ម្ហូប​ខ្មែរ​ដែល​ជាទីពេញនិយម​របស់​ប្រជាជន​កម្ពុជាគ្រប់ទិសទី ពិសេស​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​ជា​មួយ​ខ្យល់​បរិយាកាស​ដ៏​សែន​មនោរម្យ​បាន​ភ្លក្សប្រហុកខ្ទិះ ពិត​ជាមនោរម្យ​។​ ដូច​នេះ​យើងសូម​ពាំនាំ​ពីវិធី​ធ្វើ​ម្ហូប​ ប្រហុក​ខ្ទិះ ដែល​ពិសារ​ហើយ​ចង់​ពិសារទៀត​ដូច​ខាង​ក្រោម​នេះ​។​
​ប្រហុក​ខ្ទិះ ​ម្ហូប​ខ្មែរ​ស្រុកស្រែ​ចម្ការ
ផ្នែកគ្រឿងផ្សំ​រួម​មាន ប្រហុក​សាច់​ល្អ ដូង​ទុំ ខ្ទឹម​ក្រហម ស្ករ​ស ​​សណ្តែកកួរ ស្វាយខ្ចី ​សាច់​ជ្រូក​បី​ជាន់ ម្ទេស​ក្រហម​ ក្រសាំង ​ត្រសក់ ស្ពៃក្តោប ដើម​ខ្ទឹម ​ប្រហិតត្រី ខ្ទឹមស ​អំបិល និងត្រប់ស្រួយ​។​​ចំណែក​វិ​ធីធ្វើវិ​ញ ​មាន​ដូច​ខាង​ក្រោម​នេះ៖
១. ​សាច់​ជ្រូក​បី​ជាន់​ចិញ្រ្ចាំ​ជា​មួយ​ប្រហុក​។
២. យកត្រី​ស្លាតមកលើយចិញ្រ្ចាំ​បុកជាមួយប្រហិត​ស្ងោរ​អោយ​ឆ្អិន​ទើបហាន​ឱ្យ​ល្អិត ប៉ុនៗ​ឈើ​គូស​។​
៣ ម្ទេសក្រហម ​ខ្ទឹមស ​ខ្ទឹមក្រហម ​បុក​ចូល​គ្នា​អោយ​ម៉ត​។
៤ ​កោស​ដូង​ពូត​យកខ្ទិះ​ដើមដា​ក់​កូរ​ជា​មួយម្ទេស​ដែលបុករួច​ដាំ ​និង​ភ្លើង​ឱ្យ​ពុះ​ទើបដាក់​ប្រហុក​ចិញ្រ្ចាំ ​ប្រហិត ​ឆ្កៀល​ក្រសាំង​ដាក់​អំបិល​ ទឹក​ត្រី ​ស្ករ ​ម្សៅ​ស៊ុប ភ្លក្ស​មើល​ឱ្យល្មម​ដួសដាក់​ចាន​ទុក (​កុំរំងាស់​ទុកយួរ ​ប្រយ័ត្ន​ឡើង​ប្រេង​) ​ហើយ​ហាន់​ម្ទេស​ប្លោក​ទុំ​ជាសរសៃ​ឆ្មារ​រោរពីលើជា​ការ​ស្រេច៕ ​
អត្ថបទ៖ ដេវីដ