​លោក​ ស៊ី​ ជិន ​ពីង ​និង​អូបាម៉ា ​ជួប​គ្នា​និយាយ​ពី​បម្រែប​ម្រួល​អាកាស​ធាតុ​

​លោក​ប្រធានា​ធិបតីចិ​ន ​ស៊ី ជីន​ពីង ​និង​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក​ អូបាម៉ា ​បានជួប គ្នា ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​​មិញ​ក្នុង​សន្និ​សិទរបស់​អង្គ​ការសហ​ប្រជា​ជាតិ​ស្តី​ពី ​បម្រែប​ម្រួល​អាកាសធាតុ​។ ​ភាគ​គី​ទាំង​ពីរ​បាន​ផ្តោត​សំខាន់​ទៅ​លើការ​ពិភាក្សា​ជុំវិញ​បញ្ហា​បម្រែ​​បម្រួលអាកាស​ធាតុ​។​
​លោក​ ស៊ី​ ជិន ​ពីង ​និង​អូបាម៉ា ​ជួប​គ្នា​និយាយ​ពី​បម្រែប​ម្រួល​អាកាស​ធាតុ​
​លោក ​ស៊ី ​​បាន​បញ្ជាក់​ថា ​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិ​ក ​គួរ​តែ​ផ្តោត​លើ​គោលដៅ​ត្រឹម​ត្រូវ​មួយ​ក្នុង ​ការ​កសាង​ចំណង​មិត្ត​ភាព​ថ្មី​មួយ​រវាង​ប្រទេស​ទាំង​ពីរ ​​ការកសាង​គោល​ការ​មិ​នប្រឈម​មុខ​ដាក់គ្នា ​ការ​មិន​មាន​ជម្លោះ​នឹង​គ្នា ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក ក៏​ដូចជាកិច្ចសហប្រតិបត្តិ​ការ​និង​លិទ្ធផល​ឈ្នះ​ ឈ្នះ​ជាដើម។
​លោក ​ស៊ី ក៏​បាន​​ជំរុញឲ្យ​ប្រទេសចិន​ និង​​សហរដ្ឋអាមេរិក ធ្វើ​ការ​ពង្រឹង​នូវ​ទំនាក់​ទំនង​និង​កិច្ចសហ ​ប្រតិបត្តិ​ការទ្វេ​ភាគី ទាំង​គ្នុង​តំបន់​និង​ឆាក​អន្តរជាតិ​គ្រប់​រូប​ភាព​រួម​មាន​ ការ​ពង្រឹង​​គោលនយោបាយ ​ម៉ាក្រូ​សេដ្ឋិកច្ច ​ការ​ជំរុញ​ឲ្យ​មានភាព​ជោគជ័យលើ​គោលដៅ​ក្នុង​សិន្និសិទ​អង្គ​ការ​សហប្រជាជាតិ​ស្តី​ពី បម្រែ​បម្រួល​អាកាសធាតុ ​ព្រម​ទាំង​ការ​​គ្រប់គ្រង​បញ្ហារ​សើប​ជា​ដើម​៕​
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ People’s Daily China