វិធីសាស្ត្រ​មួយ​នេះ​អាច​បំបាត់​ការ​ហៀរ​សម្បោរ​បាន​

វិធីសាស្ត្រ​មួយ​នេះ​អាច​បំបាត់​ការ​ហៀរ​សម្បោរ​បាន​

​រាងកាយ​របស់​យើង​គ្រប់​គ្នា​សុទ្ធតែ​មាន​វិធីសាស្ត្រ​បែប​ធម្មជាតិ​ជាច្រើន​ដែល​អាច​បញ្ចេញ​មេរោគ មូលហេតុ​បង្ក​អាឡែ​ហ្ស៊ី និង​សារធាតុ​បង្ក​រលាក​ចេញទៅ​ក្រៅ​វិញ​ដោយ​ខ្លួនឯង​។ ការ​ហៀរ​សម្បោរ​ច្រើនតែ​បណ្តាល​មក​ពី​ការកើនឡើង​នូវ​ចំនួន​ទឹករំអិល​ចេញពី​ក្នុង​ប្រហោង​ឆ្អឹង​នៅមុខ ព្រមទាំង​ផ្លូវដង្ហើម​ដើម្បី​ជម្នះ​មូលហេតុ​នាំឱ្យ​កើត​ជំងឺ​ផ្តាសាយ និង​អាឡែ​ហ្ស៊ី​។ ការឈឺ​ក្បាល ឈឺ​ត្រចៀក និង​ក្អក​ប្រហែល​ជា​បណ្តាល​មកពី​បញ្ហា​ទាំងអស់​នេះ​ដែរ​។

​មាន​ថ្នាំ​ព្យាបាល​ជា​ច្រើន​ដែល​អាច​ប្រើ​ចំពោះ​អាកា​រៈហៀរ​សម្បោរ​នេះ​។ យ៉ាងណាមិញ វា​អាច​នឹង​មាន​ផល​រំខាន​របស់​វា​ដែរ​ដូចជា ងងុយ​គេង ចង្អោ​រ និង​វិលមុខ​។ ការប្រើ​ថ្នាំ​ជា​ប្រភេទ​សូលុយស្យុង​វិញ អាច​នាំ​ឱ្យ​ស្ងួត​ដល់​ច្រមុះ មាត់ និង​បំពង់​ក​ដែរ​។ អ្នក​ដែល​ប្រើ​ថ្នាំ​នេះ​ក៏​អាច​នឹង​ជួប​បញ្ហា​គេង​មិន​លក់​ទៀត​ផង​។
​ជំនួស​ឱ្យ​ការប្រើ​ថ្នាំលេប មាន​វិធីសាស្ត្រ​មួយ​ដែល​អ្នក​អាច​លុបបំបាត់​ការ​ហៀរ​សម្បោរ​បាន​យ៉ាង​ស្រួល នោះ​គឺ​ការប្រើ​ទឹកអំបិល​។

​មាន​អត្ថប្រយោជន៍​ពីរ​យ៉ាង​នៃ​ការប្រើប្រាស់​ទឹកអំបិល​ចូលទៅ​ក្នុង​ផ្លូវដង្ហើម​។ ទី​១ វា​នឹង​ជួយ​ពង្រា​វ   សម្បោ​រ ដែល​ជាហេតុ​នាំ​ឱ្យ​ងាយស្រួល​ក្នុង​ការបញ្ចេញចោល និង​ស្រួល​ដកដង្ហើម​ជាង​មុន​។ ទី​២ ចូលរួម​បញ្ចេញ​ចោល​រាល់​សារធាតុ​បង្ក​ការ​រលាក​។

​ចូ​រលាយ​អំបិល​កន្លះ​ស្លាបព្រា​បាយ​ចូល​ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ពី​រពែង​។ ចូរ​អង្គុយ​ចុះ ហើយ​ប្រើ​សូលុយស្យុង​ខាងលើនេះ​បន្តក់​ចូលទៅក្នុង​ផ្លូវដង្ហើម​។ បន្ទាប់មក ចូរ​ព្យាយាម​ញើសសម្បោរ​ចេញ និង​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​រហូត​ដល់​បាត់​ការ​ហៀរ​សម្បោរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។