គេ​ថា​កាហ្វេ​អាចជួយ​ដល់​ការ​ផ្ចង់អារម្មណ៍​បាន តើ​ពិត​មែន​ឬ​អត់​?

គេ​ថា​កាហ្វេ​អាចជួយ​ដល់​ការ​ផ្ចង់អារម្មណ៍​បាន តើ​ពិត​មែន​ឬ​អត់​?

​មនុស្ស​យើង​សុទ្ធតែ​ត្រូវកា​រការ​ផ្ចង់អារម្មណ៍​ច្រើន​នៅពេល​កំពុង​តែ​ដោះស្រាយ​រាល់​បញ្ហា​គ្រប់ជំពូក​តាំង​ពី​ការអាន​កាសែត ធ្វើ​នំ​សម្រាប់​គ្រួសារ ការបើកបរ រហូត​ដល់​សរសេ​ររ​បាយ​ការណ៍​ក្នុង​កន្លែង​ធ្វើការ​ជា​ដើម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អារម្មណ៍​របស់​យើង​មិន​ដែល​អាច​សហការ​ជាមួយនឹង​តម្រូវការ​របស់​យើង​បាន​គ្រប់ពេល​ទាំងអស់​នោះ​ទេ​។

​ការស្វែងរក​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយចំនួន​ដើម្បី​អាច​មាន​អារម្មណ៍ល្អ​សុទ្ធតែជា​រឿង​សំខាន់​ដើម្បី​បំពេញ​ភារកិច្ច​ដែល​ចាំបាច់​។

​និយាយឱ្យចំ​ទៅ​គឺថា វា​គ្មាន​អ្វី​ដែល​ជា​អាថ៌កំបាំង​ឡើយ​ដែលថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ដែល​អ្នក​ចូលចិត្ត​អាច​ជួយ​ឱ្យ​ឆាប់​មាន​កម្លាំង លុបបំបាត់​ភាព​ងងុយគេង​បាន ដូច្នេះ​អ្នក​ប្រហែលជា​មាន​ពេលវេលា ផ្ចង់អារម្មណ៍​បាន​កាន់តែ​ច្រើន​ដើម្បី​ដោះស្រាយ​ភារកិច្ច​លំបាកៗ​នៅ​ចំពោះមុខ​បាន​។ បើសិន​ជា​អ្នក​មិនមែន​ជា​អ្នក​ចូលចិត្ត​កាហ្វេ​ទេនោះ ការ​ញ៉ាំ​តែ​បៃតង សូកូឡា​ខ្មៅ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក៏មាន​ប្រសិទ្ធភាព​អស្ចារ្យ​ដូចគ្នា​ដែរ​។ នេះ​ដោយសារ​តែ​ភេសជ្ជៈ​ទាំងនេះ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។ ពាក្យ​មួយ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​នោះ​គឺថា​៖ មិន​ត្រូវ​ញ៉ាំ​អ្វី​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​ឡើយ​ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​ឈឺក្បាល និង​ញ័រ​ដើមទ្រូង​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។