គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ពេល​មាន​ជំងឺក្អកមាន់​?

គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ពេល​មាន​ជំងឺក្អកមាន់​?

​ជំងឺក្អកមាន់​គឺជា​ជំងឺ​ឆ្លង​តាម​ផ្លូវដង្ហើម​ដ៏​ខ្លាំងក្លា​។ មនុស្ស​ភាគច្រើន​អាច​សម្គាល់​ដឹង​ជំងឺ​នេះ​តាមរយៈ​ការ​ក្អក​ធ្ងន់ធ្ងរ និង​ដកដង្ហើម​ខ្លាំង​ដូច​មាន់​។ ការស្លាប់​ដោយសារ​ជំងឺក្អកមាន់​គឺ​កម្រ​កើតមាន​ណាស់ ប៉ុន្តែ​ឃើញ​ច្រើន​បំផុត​លើ​ទារក​ទើប​នឹង​កើត​។ ដូច្នេះហើយ​បានជា​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មាន​ទំនាក់ទំនង​គ្នា​ស្និទ្ធស្នាល​នឹង​ទារក​ទើប​នឹង​កើត ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺក្អកមាន់​នេះ​។

​វិធីសាស្ត្រ​ខាងក្រោម​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ក្អកមាន់​ដោយ​ខ្លួនឯង​បាន​ខ្លះ​ដែរ​៖

  • ​សម្រាក​ឱ្យបាន​ច្រើន ជាពិសេស​បន្ទប់​ត្រូវ​ត្រជាក់ ស្ងាត់ និង​ង​ងិឹត​ដើម្បី​គេង​ឆាប់​លក់​
  • ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន ដូចជា​ទឹក​ផ្លែឈើ ទឹក​ធម្មតា និង​ទឹក​ស៊ុប​កាន់តែ​ល្អ​។ ចំពោះ​ក្មេង​វិញ ត្រូវ​រក​សម្គាល់​ពី​សញ្ញា​ជំងឺ​ខ្សោះ​ជាតិ​ទឹក​ផង​ដូចជា ស្ងួត​មាត់ យំ​គ្មាន​ទឹកភ្នែក និង​មិន​សូវ​នោម​
  • ​ញ៉ាំ​អាហារ​តិចៗ ដើម្បី​កុំឱ្យ​ក្អួត​ក្រោយពេល​ក្អក​រួច តែ​ត្រូវ​ញ៉ាំ​ច្រើនដង​
  • ​ធ្វើ​យ៉ាងណា​ក្នុង​ផ្ទះ​មិន​ត្រូវ​ឱ្យ​មាន​សារធាតុ​បង្ក​ការ​រលាក ឬ​ក្អក​ឡើយ​ដូចជា ផ្សែង​បារី និង​ផ្សែងភ្លើង​ជាដើម​។
  • ​ត្រូវ​ខ្ទប់មាត់​ពេល​ក្អក និង​លាង​សម្អាត​ដៃ​ជា​ញឹកញាប់ ប៉ុន្តែ​បើសិនជា​ត្រូវ​ការចេញ​ទៅ​ខាងក្រៅ ត្រូវតែ​ពាក់​ម៉ាស​ជាប់​ជានិច្ច៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។