កូន​ប្រសាកាប់​ឪពុក​-ម្តាយ​ក្មេក ប្រពន្ធ និង​កូន​ស្លាប់​៤នាក់​ របួស​ធ្ងន់​ម្នាក់នៅស្រុក​ចំការ​លើ

ខេត្ត​កំពង់​ចាម​ ៖ លោក​ឧត្តម​សេនី​យ៍ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាមបានឱ្យ​ដឹង​​​ថា បុរស​ម្នាក់​បាន​កាប់សម្លាប់ ឪពុក​ ម្តាយក្មេក ប្រពន្ធ និង​កូនស្រី ​ស្លាប់​៤​នាក់ និង​របួសធ្ងន់ម្នាក់ ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពីយប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ​ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ​​​ ​។

លោក​ឧត្តម​សេនី​យ៍ស្នងការ បានឱ្យ​ដឹង​ទៀតថា ​ជន​បង្ក មានឈ្មោះ អេ​ង ធី អាយុ​៤៧​ឆ្នាំ បាន​រត់​គេច​ខ្លួន​បាត់​ក្រោយ​បង្ក​ហេតុ​រួច​។

លោក​ឧត្តម​សេនី​យ៍ បែន រ័​ត្ន បាន​បញ្ជាក់​​​ថា ជន​រង​គ្រោះ​​ដែល​ស្លាប់​​ គឺ ​១-ឈ្មោះ ម៉ៅ យាង អាយុ​៦៤​ឆ្នាំ ជា​ម្តាយ​ក្មេក ២-​​ឈ្មោះ ចាន់​ធី សុភា​នី អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ ៣-កូនស្រី​ឈ្មោះ ធី ស៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ ​និង៤-​​កូនប្រុសឈ្មោះ ធី សីហា ​អាយុ​៤​ឆ្នាំ ចំណែក​ឪពុកក្មេក ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩ឆ្នាំ រង​របួសធ្ងន់​។

​មូលហេតុ​ដែល​នាំ​ឲ្យ​មានអំពើ​ឃាតកម្ម​ខាងលើ​នេះ ​បណ្តាល​មក​ពីជន​បង្ក​​​​ស្រវឹង​​ស្រា​ឈ្លោះ​ជាមួយ​ប្រពន្ធ ៕