ឃាត់បុរស២នាក់ រកឃើញ ថ្នាំញៀន ១កញ្ចប់

កណ្តាល៖ បុរសនាក់២ ត្រូវបានសមត្ថកិច្ច នគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន ដោយសារតែរក្សាទុកសារធាតុញៀន (ម៉ាទឹកក) កាលពីថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ២១និង៣០នាទី។

សេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យដឹងនៅថ្ងៃអង្គារ៍ ទី១ ខែធ្នូ ឆ្នាំ២០១៥ថា នៅថ្ងៃកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង បានល្បាត តាមបណ្តោយផ្លូវជាតិលេខ២១បេ ចំណុចភូមិទួលក្រសាំង ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូមានគ្នា ០២នាក់ យើងក៏បានឃាត់ធ្វើការត្រួតពិនិត្យអ្នកទាំងពីរ ដោយបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ នៅក្នុងកាបូបដៃរបស់ឈ្មោះ ឃុន វីរៈ ហើយក៏បានបញ្ជូនជនជសង្ស័យទាំងពីរនាក់ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និង ប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី។

ជនសង្ស័យទាំងពីរ មានឈ្មោះ ឃុន វីរៈ ហៅពែក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ឈ្មោះ ពុធ មករា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកខ្លួនបានទិញថ្នាំញៀន មកពីតំបន់វាលខ្សាច់ នៅចាក់អង្រែលើ រាជធានីភ្នំពេញ មួយកញ្ចប់តម្លៃ ៣០០០០រៀល ។ រីឯត្ថុតាង ដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ កាបូបដៃ ពណ៌ខ្មៅចំនួន០១ ម៉ូតូ ០១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បប1.5891 និងសម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន៕

ឃាត់បុរស២នាក់ រកឃើញ ថ្នាំញៀន ១កញ្ចប់