ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំប្រទេស ប្រចាំថ្ងៃទី៣០ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់២នាក់ និង១៦នាក់ ទៀតរងរបួស

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៧លើក យប់ ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រីម្នាក់) អ្នករបួសធ្ងន់ ១៦នាក់ (ស្រី ៣នាក់)។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ២គ្រឿង យានផ្សេងៗ ១គ្រឿង និងអ្នកថ្មើរជើងម្នាក់។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក មិនប្រកាន់ស្តាំ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ៨នាក់ (យប់ ៤នាក់)។

សូមបញ្ជាក់ថា រថយន្តពិន័យសរុបចំនួន ១៤២៩គ្រឿង (រថយន្តធំ ៤៦២គ្រឿង) ស្មើនឹង១៤៧១ករណី ល្មើសក្រដាសស្នាមមាន ៧៩១គ្រឿង ស្មើនឹង ៧៩៤ករណី ចំពោះករណីល្មើសបច្ចេកទេស ៦៣៨គ្រឿង ស្មើនឹង ៦៧៧ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១១២១គ្រឿង៕