Cellcard ប្រគល់រង្វាន់ទឹកប្រាក់ ៨ម៉ឺនដុល្លារអាមេរិក ដល់អតិថិជន ២រូបផ្សេងគ្នា

ភ្នំពេញ៖ ក្រុមហ៊ុន Cellcard នៅតែបន្តចាប់រង្វាន់ដើម្បី ផ្តល់សំណាងជូនអតិថិជនដែលបានគំាទ្រ កម្មវិធីផ្ញើសារដើម្បី ឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ របស់ Cellcard។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ អតិថិជនរបស់ក្រុមហ៊ុន Cellcard ដែលត្រូវបានប្រគល់រង្វាន់នៅថ្ងៃនេះ មានចំនួន២រូបដែលជាអ្នកមានសំណាង ជាបន្តបន្ទាប់ពីអតិថិជនមុនៗ ។

អ្នកដែលមានសំណាងទំាង២រូបរួមមាន អ្នកស្រី សេង វិចិត្រ មានមុខរបរជាមេផ្ទះរស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ភ្នំពេញ បានឈ្នះ៤ម៉ឺនដុល្លារអាមេរិក ទីពីរលោក ជា សំអូន មានមុខរបរជានាយទាហាន នៅខេត្តបាត់ដំបង បានឈ្នះ៤ម៉ឺនដុល្លារអាមេរិក។ ទាំងអស់នេះគឺជាអតិថិជនរបស់ក្រុមហ៊ុន Cellcard ដែលត្រូវបានសំណាងរត់ចូលព្រមៗគ្នា្នក្នុងសប្តាហ៍តែមួយឈ្នះទឹកប្រាក់ដ៏ច្រើន ពីក្រុមហ៊ុន Cellcard។

ស្ថិតក្នុងពេលវេលាដែលកម្រ និងបានកាន់ស្លាកជាមួយនឹងទឹកប្រាក់៤ម៉ឺនដុល្លារអាមេរិក ជា សំអូន បានឲ្យដឹង ខ្ញុំពិតជាមិនដឹងថានិយាយយ៉ាងម៉េចទេ នៅពេលដែលត្រូវរង្វាន់ នៅពេលដែលអតិថិជនខលប្រាប់ ធ្វើឲ្យខ្ញុំស្លុតអស់ហើយ រួមជាមួយនឹងអតិថិជនចេះតែខលមកខ្ញុំដូចជាអស់កំលាំង និងលើកទូរស័ព្ទ ពីព្រោះថាសប្បាយចិត្តខ្លាំងពេច «ទឹកប្រាក់៤ម៉ឺនដុល្លារច្រើនណាស់ហើយខ្ញុំបាន មកដោយមិនលំបាក់នោះទេគ្រាន់តែផ្ញើសារសោះ» ។
ស្រដៀងគ្នានេះដែរអ្នកស្រី សេង វិចិត្រ ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ «ខ្ញុំត្រូវរង្វាន់ Cellcard នេះពិតជាសំណាងធំរបស់ខ្ញុំមែនហើយ ដែលអាចធ្វើឲ្យខ្ញុំអាចមានលទ្ធភាព ប្រើប្រាស់ថវិកានេះជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ ក្នុងការប្រកបមុខរបរមួយដ៏សមរម្យ»។

អ្នកស្រីបន្តថា ខ្ញុំពិតជាអរគុណក្រុមហ៊ុន Cellcard ដែលបានបង្កើតកម្មវិធីនេះឡើង និងដែលអាចធ្វើឲ្យខ្ញុំ មានថ្ងៃនេះ បានកាន់ទឹកប្រាក់៤ម៉ឺនដុល្លារ ហើយឲ្យអតិថិជនដ៏ទៃទៀត ត្រូវព្យាយាមទំាងអស់គ្នាដើម្បីមានសំណាងដូចរូបខ្ញុំ៕

Cellcard ប្រគល់រង្វាន់ទឹកប្រាក់ ៨ម៉ឺនដុល្លារអាមេរិក ដល់អតិថិជន ២រូបផ្សេងគ្នា

Cellcard ប្រគល់រង្វាន់ទឹកប្រាក់ ៨ម៉ឺនដុល្លារអាមេរិក ដល់អតិថិជន ២រូបផ្សេងគ្នា