ឃាត់ខ្លួន ក្មេងស្ទាវពីរនាក់ ពីបទប្រើប្រាស់ ថ្នាំញៀន

ភ្នំពេញ៖ ក្មេងស្ទាវពីរនាក់ ត្រូវនគរបាលរដ្ឋបាលដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ធ្វើការឃាត់ខ្លួន ជាមួយនឹងសារធាតុញៀនខុសច្បាប់ ខណៈពួកគេកំពុងជិះកង់ កាលពីវេលាម៉ោង ២២និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

សេចក្តីរាយការណ៍ពីស្នងការនគរបាលខេត្តកណ្តាល ឲ្យដឹងនៅថ្ងៃ អង្គារ ទី១ ខែធ្នូ ឆ្នាំ២០១៥ថា កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ចេញល្បាតលើផ្លូវជាតិលេខ១ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលឃើញជនសង្ស័យ កំពុងជិះកង់តាមបណ្តោយផ្លូវជាតិលេខ១ក្នុងភូមិស្តៅកន្លែង៣ឃុំដីឥដ្ឋ ពេលនោះកំលាំងប៉ុស្តិ៍ក៏មានការសង្សយ័រួចបានហៅឈប់និងបានឆែកឆេរឃើញ សារធាតុញៀនមួយកញ្ចប់តូចនៅក្នុងកាបូបដៃ(ដាក់ប្រាក់) របស់ជនសង្ស័យ ឈ្មោះសំ ច័ន្ទសូយ៉ា រួចហើយកំលាំងប៉ុស្តិ៍ បាននាំខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរ។

ជនសង្ស័យ០២នាក់នោះ មាន៖ ឈ្មោះ សូ ចំរ៉ុង ហៅម៉ុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្ដាលជនជាតិខ្មែរ(ឃាត់ខ្លួន) និង ឈ្មោះ សំ ច័ន្ទសូយ៉ា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នជាសិក្ខាកាមសាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ស្នាក់នៅបណ្តុះអាសន្ន ភូមិស្តៅកន្លែង៣ឃុំដីអិដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ម្សៅក្រាមព័ណសថ្លាសមួយកញ្ចប់តូចសង្ស័យជាសារធាតុញៀនមេតំហេ្វតមីន(ទឹកកក ice ), កាបូបដៃដាក់ប្រាក់ព៌ណខ្មៅមួយ, ទូរសព្ទដៃចំនួន០២គ្រឿង (១.ម៉ាក kokia N ចុចពិលព័ណខ្មៅមួយ ២.ម៉ាកHTCព័ណខ្មៅមួយ), ដែកកេះចំនួន០១, ទុយោជ័រព័ណលឿង៣ដើម, ទឹកបរិសុទ្ធ៣ដប, បារីមួយកញ្ចប់មាន៩ដើម, ស្ករកៅសូ១ដុំ, កាតATM ០១សន្លឹក និងអត្តសញ្ញាណប័ណ្តសញ្ជាតិខ្មែរ មួយសន្លឹក ឈ្មោះសំ ច័ន្ទសូយ៉ា។

ជនសង្ស័យទាំងពីរនាក់ត្រូវ បានបញ្ជូនមកកាន់អធិការដ្ឋានគរបាលស្រុកកៀនស្វាយ ដើម្បីសួរនាំបន្ត និងកសាងសំណុំរឿងតាមនីតិវធីច្បាប់៕

ឃាត់ខ្លួន ក្មេងស្ទាវពីរនាក់ ពីបទប្រើប្រាស់ ថ្នាំញៀន