ឃាតកម្មសម្លាប់ផ្តាច់ពូជ ទាំងឪក្មេក ម៉ែក្មេក ប្រពន្ធ និងកូន ស្លាប់៤ របួសធ្ងន់១ នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម៉ោង ១១យប់មិញ បង្កឡើងដោយ បុរសជាប្តី

កំពង់ចាម៖ ឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងក្នុងគ្រួសារ បណ្តាលស្លាប់៤នាក់ និង១នាក់របួសធ្ងន់ ដោយសារបុរសជាប្តី ផឹកសា្រស្រវឹង សម្លាប់ទាំងម៉ែក្មេក ប្រពន្ធ កូននិងឪពុក្មេង (របួសធ្ងន់) កាលពីវេលាម៉ោង ១១យប់ថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ហេតុការណ៍ឃាតកម្មនេះ បានកើតឡើង នៅភូមិពែងមាស ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ នេះបើតាមសេចក្តីរាយការណ៍របស់នគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១ខែធ្នូ ឆ្នាំ២០១៥។

ប្រភពដដែលអះអាងថា ជនសង្ស័យឈ្មោះ អេង ធី ជាកូនប្រសារ នៅភូមិកើតហេតុកខាងលើ បានយកកាំបិត កាប់ទៅលើឪពុក ម្តាយមក្មេក ប្រពន្ធ កូន បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ និងរបួសធ្ងន់១នាក់៖ ១ ឈ្មោះ ម៉ៅ យាង ភេទស្រី អាយុ ៦៤  ត្រូវជាម្តាយក្មេក (ស្លាប់) ២ ន្នី សុភានី ភេទស្រី អាយុ៤៥ ឆ្នាំ ជាប្រពន្ធ (ស្លាប់) ៣ ឈ្មោះ ធី ស៊ាងហ៊ី ភេទស្រី អាយុ៦ឆ្នាំ ជាកូន (ស្លាប់) ៤ ឈ្មោះ ធី សីហា ភេទប្រុស ឆ្នាំ ៤ឆ្នាំ (ស្លាប់) និងឈ្មោះ ស្វាយ សាខន ប្រុស អាយុ៦៩ឆ្នាំ ជាឪពុកក្មេក (របួសធ្ងន់)។

សមត្ថកិច្ច បញ្ជាក់ជាបឋមថា មុនពេលកើតហេតុ ជនសង្ស័យ ស្រវឹងស្រានឹងឈ្លោះប្រកែកជាមួយប្រពន្ធ។ ក្រោយកើតជនសង្ស័យ រត់គេចខ្លួនបាត់៕

ឃាតកម្មសម្លាប់ផ្តាច់ពូជ ទាំងឪក្មេក ម៉ែក្មេក ប្រពន្ធ និងកូន ស្លាប់៤ របួសធ្ងន់១ នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម៉ោង ១១យប់មិញ បង្កឡើងដោយ បុរសជាប្តី