​តោះរៀន​ធ្វើ​ ភេជ្ជៈ​ ផាសិន​(Passion) ទាំង​អស់​គ្នា​ និង​យល់​ដឹងពី​គុណ​ប្រយោជន៍​របស់​វា​ចំពោះ​សុខ​ភាព​

​តាម​រយៈ​ទំព័រ  Cool News ​យើង​ខ្ញុំ​សូ​ម​អញ្ជើញ​លោក​អ្នក ​មក​ភ្លក្ស​រស​ជាតិ​ភេជ្ជៈ​​ធ្វើ​ដោយ​ដៃ​ ដ៏​ឆ្ងាញ់ពិសា​ ដែល​បា​នមកពី​ផ្លែ​ផាស់​សិន ​និង​គ្រឿង​ទេស​ដទៃ​ទៀត​។​ ផាស់​សិន​ គឺជា​ផ្លែ​ឈើ​មួយប្រភេទ មាន​ជាតិ​ជូ ​និង​ឈ្ងុយ ​ក្រៅ​ពី​មានរ​ស​ជាតិ​ឆ្ងាញ់ ផាស់​សិន​មាន​ផ្ទុក​សមាសធាតុ​ល្អៗ​ជា​ច្រើន​សម្រាប់​សុខភាពដូច​​ជា​៖ ​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីដកម្ម ​សាធាតុរ៉ែ​ វីតាមីន និង​ជាតិ​សរសៃ ​Fiber​។​
​តោះរៀន​ធ្វើ​ ភេជ្ជៈ​ ផាសិន​(Passion) ទាំង​អស់​គ្នា​ និង​យល់​ដឹងពី​គុណ​ប្រយោជន៍​របស់​វា​ចំពោះ​សុខ​ភាព​
​ជាតិ​សរសៃ ​Fiber ​មាន​ប្រសិទ្ធ​ភាព​ កម្ចាត់​ជាតិ​កូឡេស្ដេរ៉ូលពី​រាងកាយ  ​និងជួយ​ការ​ពារ​ភ្នាស​រំអិល ​នៅ​ក្នុង​ពី​វៀន​ធំ ​ដោយការ​កាត់​បន្ថយ​ពេល​វេលា​ប៉ះ​ដោយ​ផ្ទាល់ទៅ​នឹង​សាធាតុពុល នៅ​ក្នុង​ពោះ​វៀន ​និង​សារ​ធាតុ​គីមី​បណ្ដាល​ឱ្យកើត​ជំងឺ​មហារីកពោះ​វៀន​ធំ។​ វីតាមីន C ​នៅ​ក្នុង​ផ្លែ​ផាស់សិន​ ជួយ​រាង​កាយ ក្នុង​ការវិវឌ្ឍ ​រ៉េស៊ីស្ត័រ​ប្រឆាំង​នឹង​ភ្នាក់ងារ​បង្ករជំងឺផ្ដា​សាយ ​ និងសារធាតុ ​F​ree Radical ​ដែ​ល​បង្ក​ជា​ការ​រលាក​។ 
​ផ្លែផាស់សិន  មាន​ផ្ទុក​វីតាមីន ​A ​និង​សាធាតុ​ប្រឆាំងនឹង​អុក​ស៊ីដកម្ម Flavonoid ​ដូច​ជា ​B-carotene និង​សារ​ធាតុ ​cryptoxanthin-β​។  ការសិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​សមាស​ធាតុ​ផ្ទុកគុណ​សម្បត្ដិប្រឆាំង​នឹងអុក​ស៊ី​ដកម្ម​ ​និង​វីតាមីន​A ​មាន​សារៈ​សំខាន់​ជួយឱ្យ​ភ្នែក​មើល​ឃើញបាន​ច្បាស់​ល្អ​។ លើស​ពី​នេះ​ទៀត ជីវ​ជាតិ A ​ជាត​ម្រូវ​ការ​ចាំបាច់ ​ដើម្បី​រក្សា​ភ្នាស​រំអិល ​និង​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ ហើយ​សារធាតុ Flavonoid ​មាន​គុណសម្បត្ដិ ​ការពារ​មនុស្ស ​ពី​ជំងឺ​មហារីក​សួត​ និង​ជំងឺមហារីក​មាត់​ធ្មេញ។ ​
​ផាស់​សិន មានផ្ទុកនូវសារ​ធាតុប៉ូតាស្យូម ​ដែល​សារ​ធាតុ​នេះ​ជា​សមាសធាតុ​សំខាន់​ ជំនួយដល់​កោសិការ ​និង​ជាតិ​ទឹក​ក្នុង​រាង​​កាយ និង​ជួយ​គ្រប់គ្រង​ចង្វាក់​បេះដូង និង​សម្ពាធឈាម​។ ក្រៃលែង​ជាង​នេះ​ទៀត ​វា​មាន​ផ្ទុក​នូវ​សារធាតុ​រ៉ែ​សំខាន់ៗ​ជា​ច្រើន​ទៀត​ដូច​ជា ​ជាតិ​ដែក ស្ពាន់ ​ម៉ាញ៉េស្យូម ​និង​ផូស្វ័រ​។ ​​Cool News ​សូម​លើក​យក​ភេសជ្ជៈ ដែល​ធ្វើ​ពី​ផ្លែ​ផាស់​សិន ​ដែល​មាន​ឈ្មោះថា​ “​Passion ​Fanta”​ដូច​ខាង​ក្រោម​នេ​៖​
​តោះរៀន​ធ្វើ​ ភេជ្ជៈ​ ផាសិន​(Passion) ទាំង​អស់​គ្នា​ និង​យល់​ដឹងពី​គុណ​ប្រយោជន៍​របស់​វា​ចំពោះ​សុខ​ភាព​
គ្រឿង​ផ្សំ​-​ផ្លែ​ផាស់​សិន ២​ផ្លែ​-ទឹក​ដោះគោ​ខាប់ ​៨០​មល​-Fanta រ​សជាតិ​ក្រូច ​១២០ ​មល​ ឬ​ច្រើន​​ជាងនេះ​តាម​ចូល​ចិត្ដ​-​ទឹក​កក​
​វិធី​ធ្វើ​​យកផ្លែ​ផាស់​សិន​ពីរ​​ផ្លែមកកាត់​ចំពាក់​កណ្ដាល រួច​យកស្លាប​ព្រា​ដួសសាច់ ​និង​គ្រាប់​របស់​វា​ដាក់ចូលទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ ​ចាក់​ទឹកដោះ​គោខាប់ចូល​ តាម​បរិមាណ​ដែល​បាន​កំណត់​ខាង​លើ ​បន្ទា​ប់មក​ចាក់ ​Fanta ​និង​ដាក់​ទុកកកចូល​ រួច​ក្រឡុករហូត​ដល់​គ្រឿងផ្សំ​ទាំង​អស់ម៉ត់ចូល​គ្នា​។ ​សាក​ពិសា​មើល!ប្រាក​​ដជាមានរ​សជាតិផ្អែម​ឆ្ងាញ់​ពិសា​!!! ​
អត្ថបទ៖ ដេវីដ