លោក ឈួន សិរីវឌ្ឍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែកបើកដៃអោយឈ្មោះ ឡេង ចាន់មុន្នី ប្រមូលទិញនិងស្តុកឈើខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ គ្មានអ្នកណាហ៊ានក្អក

ខេត្តមណ្ឌលគិរី ៖ប្រជាពលរដ្ឋរស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យ ដឹង ថា គេបានឃើញលោក ឡេង ចាន់មុន្នី ដែលជាមេឈ្មួញរកស៊ី ដឹកជញ្ជូន ឈើដុះស្លែប្រចាំស្រុកកោះញែកដែលបានប្រើស្បែក ចាត់ចែងបរិវារ អោយកែនប្រជាពលរដ្ឋចុះកាប់ ឈើតាម ព្រៃសហគមន៍ខុស ច្បាប់និងបានឈរជើងចាំទិញឈើ ខុសច្បាប់ គ្រប់ប្រភេទ  នៅស្រុកកោះញែក ហើយស្តុកទុកនៅស្ថិតក្នុង ភូមិអូយ៉េសឃុំស្រែសង្គម ស្រុក កោះញែកដើម្បីដឹកបន្តតាមរថយន្តទៅលក់នៅប្រទេសវៀតណាមដែលឆ្កងកាត់ ស្រុកលំផាត់ស្រុកបរកែវនិងស្រុកអូរយ៉ាដាវខេត្តរតនគីរីអាណាធិបតេយ្យបំផុត។

ប្រជាពលរដ្ឋបានឲ្យដឹងបន្តថា មួយថ្ងៃៗគេឃើញ រណារយន្តត្រង់សឺន័រ រាប់រយ គ្រឿងត្រូវបានគេប្រើប្រាស់ក្នុងសកម្មភាពកាប់បំផ្លាញព្រៃឈើតាមព្រៃសហគម ខុសច្បាប់ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយឈើទាំងនោះ ត្រូវបានគេ ដឹកចេញយកមកលក់ឲ្យក្រុមលោក ឡេង ចាន់មុន្នី ដែលឈរចាំទិញនៅទីតាំង ក្រុមហ៊ុន យូនីហ្គ្រីន ។

គួរបញ្ជាក់ថា លោក ឡេង ចាន់មុន្នី បានរកស៊ីប្រមូលទិញឈើ ក្រៅក្រុមហ៊ុន ដែលបានមកពីការកាប់បំផ្លាញ តាមព្រៃសហគមន៍យូរឆ្នាំមកហើយ។ ឈើខុស ច្បាប់គ្រប់ប្រភេទរាប់ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃៗ ត្រូវបានលោក ឡេង ចាន់មុន្នី ទិញនិងស្តុកទុកបន្ទាប់មកគេដឹកតាមរថយន្តទៅកាន់ប្រទេសវៀតណាមជារៀង រាល់យប់ មិនដែលលោះ ពេលនោះឡើយ។

ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថារឿងដែលលោក ឡេង ចាន់មុន្នី កំពុង សម្រុកដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ធ្វើជាចំហរគ្មានអ្វីលាក់បាំងនោះទេហើយ ជាញឹកញយពួកគេបានចេញមុខកាងឬស៊ីឈ្នួលដឹកឈើ អោយឈ្មួញតូចតាច ផ្សេងៗទៀតបានដោយរលូនបើទោះបីជាគ្មានប៉េសេក៍ដោយ គ្មាននរណា ហ៊ាន ប៉ះពាល់ទេក៏ព្រោះតែមន្ត្រីធំៗនិងសមត្ថកិច្ច ពាក់ព័ន្ធតាមដងផ្លូវសុទ្ធតែ ទទួល បានរបបជាលុយកាក់ជាប់ជាប្រចាំជាពិសេសគឺលោក ឈួន សិរីវឌ្ឍ នាយ ផ្នែក រដ្ឋបាលព្រៃឈើកោះញែកមិនដឹងលាបាតដៃទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេ ទើបឈ្មួញហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមិនមានការកោតខ្លាចច្បាប់សូម្បីតែ បន្តិច ។

គេចង់ឃើញ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក អ៊ុក រ៉ាប៊ុន ពិនិត្យមើលភាពអនាធិបតេយ្យនៃការកាប់បំផ្លាញឈើប្រណីតខុសច្បាប់ក្នុងដែនជម្រកព្រៃការពារក៏ដូចជាការដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងតំបន់ការពារនៅតាមសហគមន៍ចន្លោះភូមិសាស្ត្រស្រុកកោះញែកដែលឈ្មួញ ឈ្មោះឡេង ចាន់មុន្នី សកម្មបំផុតក្នុងការប្រមូលពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញ ព្រៃឈើយ៉ាងអនាធិបតេយ្យ និងមានការប្រើប្រាស់ រថយន្តច្នៃមិនតិចជាង ១០ គ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញ ពីព្រៃដោយយក ឈ្មោះក្រុមហ៊ុន យូនីហ្គ្រីន មកធ្វើជាសំអាង បិទបាំងទង្វើជួញដូរឈើ មិនប្រក្រតីរបស់ខ្លួន ដើម្បីបន្តដឹក ជញ្ជូនយកទៅលក់ចែកចាយនៅស្រុកយួនឡើងវិញជា បន្ទាន់ព្រោះសកម្មភាព នេះកំពុងធ្វើឲ្យ បទបញ្ជារបស់សម្តេច ហ៊ុន សែន ក្នុងការបង្ការបង្ក្រាបការដឹក ជញ្ជូនឈើខុសច្បាប់អស់ប្រសិទ្ធភាពក្នុងការអនុវត្តន៍៕ដោយអ.ភិរុន

លោក ឈួន សិរីវឌ្ឍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែកបើកដៃអោយឈ្មោះ ឡេង ចាន់មុន្នី ប្រមូលទិញនិងស្តុកឈើខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ គ្មានអ្នកណាហ៊ានក្អក លោក ឈួន សិរីវឌ្ឍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែកបើកដៃអោយឈ្មោះ ឡេង ចាន់មុន្នី ប្រមូលទិញនិងស្តុកឈើខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ គ្មានអ្នកណាហ៊ានក្អក លោក ឈួន សិរីវឌ្ឍ នាយផ្នែករដ្ឋបាលព្រៃឈើកោះញែកបើកដៃអោយឈ្មោះ ឡេង ចាន់មុន្នី ប្រមូលទិញនិងស្តុកឈើខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ គ្មានអ្នកណាហ៊ានក្អក