លោក​ស៊ុន ចាន់ថុល ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​លើ​ស្រូវ​អង្ករ​-​បាត់ដំបង (Brico) និង​ក្រុមហ៊ុន ResponAbility

ភ្នំពេញ: ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក យុគ ចំរើន​រិ​ទ្ធ ប្រធាន​ក្រុមហ៊ុន​ប្រាយ​កូ​-​បាត់ដំបង លោក Rochus Mommartz សមាជិក​ក្រុមប្រឹក្សានាយក ព្រមទាំង​ក្រុមប្រឹក្សានាយក​របស់​ក្រុមហ៊ុន​ResponAbility​ផងដែរ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​ក្រសួងពាណិជ្ជកម្ម​បាន​ផ្សាយ​ថា ជំនួប​ពិភាក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ស៊ីជម្រៅ​អំពី​ស្ថានភាព​ទីផ្សារ​និង​សេដ្ឋកិច្ចកម្ពុជា និង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​វិនិយោគ​នានា​នៅ​កម្ពុជា​។ ក្រុម​គណៈប្រតិភូ​នៃ​ក្រុមហ៊ុន​នេះ បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី អំពី​ការវិនិយោគ​របស់ខ្លួន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​គាំទ្រ​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ ក្នុង​ទម្រង់​ជា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ​ដល់​ក្រុមហ៊ុន ដែល​បានផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​។ លោក​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​គណៈប្រតិភូ​ក្រុមហ៊ុន ពង្រីក​ការវិនិយោគ​របស់ខ្លួន លើ​វិស័យសេដ្ឋកិច្ច​ផ្សេងទៀត​នៃ​កម្ពុជា ជាពិសេស វិស័យ​កសិកម្ម និង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​៕​