កូនប្រសា​ចិត្ត​តិរច្ឆាន​កាប់សម្លាប់​ឪពុក ម្តាយក្មេក ប្រពន្ធ និង​កូន ចំនួន​៥​នាក់​

កំពង់ចាម: ​កូនប្រសា​ចិត្ត​តិរច្ឆាន បាន​ផឹកស្រា​ស្រវឹង​ហើយ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ហើយ​បាន​ឈានទៅដល់​កាប់សម្លាប់​ឪពុក ម្តាយក្មេក ប្រពន្ធ និង​កូន ចំនួន​៥​នាក់ កាលពី​ម៉ោង​១១​យប់​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង​ចាម​។​

​បន្ទាប់ពី​កើតហេតុ ឃាតករ​ដែលជា​កូនប្រសា​បាន​រត់គេចខ្លួន​បាត់​។ ជនសង្ស័យ​ឈ្មោះ អេង ធី អាយុ​៤៧​ឆ្នាំ បាន​យក​កាំបិត​កាប់​ទៅលើ​ឪពុក ម្តាយ​ក្មេង ប្រពន្ធ កូន បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៤​នាក់ និង​របួសធ្ងន់​ម្នាក់​។ ជនរងគ្រោះ​មានឈ្មោះ ម៉ៅ យាង ភេទ​ស្រី​អាយុ​៦៤​ឆ្នាំ ជា​ម្តាយក្មេក (​ស្លាប់​) ឈ្មោះ​ចន្ទី សុភា​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ​ឃាតករ (​ស្លាប់​) ឈ្មោះ​ធី ស៊ា​ង​ហ៊ី ភេទ​ស្រី អាយុ​៦​ឆ្នាំ ជា​កូន​ឃាតករ (​ស្លាប់​) ឈ្មោះ​ធី សីហា ភេទ​ប្រុស អាយុ​៤​ឆ្នាំ ជា​កូន​ឃាតករ (​ស្លាប់​) និង​ឈ្មោះ​ស្វាយ សា​ខន ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជា​ឪពុកក្មេក របួសធ្ងន់​។​

​ខណៈ​នេះ សមត្ថកិច្ច​ជំនាញ​គ្រប់ផ្នែក​នៃ​ខេត្តកំពង់ចាម កំពុង​ស្រាវជ្រាវ​និង​ស្វែងរក​ចាប់ខ្លួន​ឃាតករ យកមក​ផ្តន្ទាទោស​៕​

កូនប្រសា​ចិត្ត​តិរច្ឆាន​កាប់សម្លាប់​ឪពុក ម្តាយក្មេក ប្រពន្ធ និង​កូន ចំនួន​៥​នាក់​