បែក​ធ្លាយ​ព័ត៌មាន សៀវ​ឡុង​នី ធ្លាប់​ទៅ​រំលូត​កូន​ពេល​អាយុ ១៥ ឆ្នាំ

បែក​ធ្លាយ​ព័ត៌មាន សៀវ​ឡុង​នី ធ្លាប់​ទៅ​រំលូត​កូន​ពេល​អាយុ ១៥ ឆ្នាំ

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​របស់​ប្រទេស​ចិន នៅ​ពេល​មាន​អាយុ ១៥ ឆ្នាំ​តារា​សម្ដែង​លំដាប់​ជួរ​មុខ Liu Yifei បាន​មាន​ផ្ទៃ​ពោះ​ជាមួយ​ឪពុក​ធម៌​ហើយ​បាន​ចំណាយ​ថវិកា ១ លាន​យាន់​ដើម្បី​បំបិទ​មាត់​វេជ្ជបណ្ឌិត។

 

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​​មក​ពី​ប្រទេស​ចិន Liu Yifei ពី​មុន​មក​គឺ​មិន​ដែល​មាន​ជាប់​ឈ្មោះ​នៅ​ក្នុង​រឿង​អាស្រូវ​អ្វី​នោះ​ទេ។ កេរ្តិ៍​ឈ្មោះ​របស់​នាង​គឺ​តែង​តែ​ផ្សារភ្ជាប់​តែ​ជាមួយ​រឿង​ដែល​ល្អ​ៗ​ជា​និច្ច។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ទើប​តែ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា​នាង​ធ្លាប់​ទៅ​រំលូត​កូន​កាល​ពី​មាន​អាយុ ១៥ ឆ្នាំ។ កាល​ពី​ឆ្នាំ ២០០៣ តារា​សម្ដែង​កើត​ឆ្នាំ ១៩៨៧ រូប​នេះ​ចាប់​ផ្ដើម​បាន​ទស្សនិកជន​ចាប់​អារម្មណ៍​តាម​រយៈ​រឿង​ភាគ “The Story of a Noble Family” នៅ​ពេល​ដែល​មាន​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ។ ក្រោយ​មក​នាង​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ដែល​នៅ​ក្នុង​នោះ​មាន​រឿង “យុទ្ធ​សិល្ប​ឥន្ទ្រី​ទេព​” ផង​ដែរ។ ស្រប​ពេល​ដែល​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង អ្នក​ចង់​បៀតបៀន​និង​ឈ្នានីស​ Liu Yifei ក៏​មិន​តិច​ដែរ។ នេះ​ក៏​ហេតុ​ដើម​ទង​បណ្ដាល​ឲ្យ​រឿង​អាស្រូវ​ជុំវិញ​តារា​សម្ដែង​នេះ​ចាប់​ផ្ដើម​មាន​ឡើង​ដែរ។

 

បែក​ធ្លាយ​ព័ត៌មាន សៀវ​ឡុង​នី ធ្លាប់​ទៅ​រំលូត​កូន​ពេល​អាយុ ១៥ ឆ្នាំ
 

តាម​ប្រភព​របស់​អ្នក​ប្រើ​អ៊ីនធឺណិត​មួយ​រូប​ដែល​តាំង​ខ្លួន​ឯង​ថា​ជា​អ្នក​ប្រមាញ់​រូប​ថត​ម្នាក់​បាន​ឲ្យ​ដឹង​ថា កាល​ពី​ចុង​ឆ្នាំ ២០០២ Liu Yefei បាន​អាថ៌កំបាំង​ទៅ​​គ្លីនិក​ឯកជន​មួយ​ដើម្បី​រំលូត​កូន។ នៅ​ពេល​នោះ វេជ្ជបណ្ឌិត​មិន​ស្គាល់​នាង​ថា​ជា​អ្នក​ណា​នោះ​ទេ។ ក្រោយ​មក​ នៅ​ពេល​មើល​រឿង “Demi-Gods and Semi-Devils” ទើប​គ្រូពេទ្យ​ម្នាក់​នេះ​ដឹង​ថា​នោះ​គឺ​តារា​សម្ដែង Liu Yifei។ បន្ទាប់​ពី​នោះ​មួយ​រយៈ Liu Yifei បាន​ឲ្យ​មនុស្ស​របស់​ខ្លួន​យក​លុយ ១ លាន​យាន់ (១៥០០០ ដុល្លារ) ដើម្បី​ធ្វើ​ជា​ថ្នូរ​បំបិទ​មាត់​គ្រូពេទ្យ​មួយ​នោះ។

 

អ្នក​កាសែត​ស្រី​ម្នាក់​នោះ​ក៏​បាន​អះអាង​ដែរ​ថា ខ្លួន​បាន​ជួប​វេជ្ជ​ពេទ្យ​ម្នាក់​នោះ​រួច​ហើយ​ដែរ តែ​លោក​មិន​ចង់​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ឯង។ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នោះ Liu Yifei ទើប​តែ​ពពោះ​បាន​តែ ២ ខែ ដូចនេះ​ការ​រំលូត​កូន​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​មិន​មាន​បញ្ហា។ នាង​បាន​យំ​យ៉ាង​ខ្លាំង​​នៅ​ពេល​ធ្វើ​ការ​វះកាត់​ដោយ​សារ​តែ​ភ័យ​ខ្លាច​និង​ឈឺចាប់​ខ្លាំង​ពេក។ តាម​ការ​ប៉ាន់ស្មាន​របស់​អ្នក​កាសែត​ស្រី​មួយ​នេះ នៅ​ពេល​ទើប​តែ​ត្រលប់​មក​ពី​អាមេរិក​ចូល​ក្នុង​ប្រទេស​វិញ អាជីព​សម្ដែង​របស់ Liu Yifei គ្មាន​អ្វី​លេចធ្លោ ដូចនេះ ដើម្បី​ដើរ​ផ្លូវ​កាត់​នាង​ត្រូវ​ពឹង​ពាក់​ជំនួយ​ពី​​ឪពុក​ធម៌​ ដែល​ជា​មហាសេដ្ឋី Chen Jinfei។ អាស្រ័យ​ហេតុ​នេះ គេ​ជឿ​ថា​កូន​នៅ​ក្នុង​ផ្ទៃ​នោះ​អាច​ជា​របស់​ពុក​ធម៌​នាង។

បែក​ធ្លាយ​ព័ត៌មាន សៀវ​ឡុង​នី ធ្លាប់​ទៅ​រំលូត​កូន​ពេល​អាយុ ១៥ ឆ្នាំ

Liu Yifei និង​ឪពុក​ធម៌

 

នៅ​ពេល​អ្នក​កាសែត​ធ្វើ​ការ​ទាក់​ទង​ទៅ​កាន់​អ្នក​គ្រប់​គ្រង់​របស់ Liu Yifei អ្នក​គ្រប់គ្រង​របស់​តារា​សម្ដែង​មួយ​នេះ​បាន​បញ្ជាក់​ភ្លាមៗ​ថា អ្វី​ដែល​បាន​និយាយ​ខាង​លើ​គឺ​សុទ្ធ​តែ​ជា​ការ​កុហក។ លោក​បាន​បន្ថែម​ថា រឿង​ដែល​អ្នក​កាសែត​ស្រី​នោះ​និយាយ​គឺ​ជា​រឿង​ប្រឌិត​ទាំង​ស្រុង៕

បែក​ធ្លាយ​ព័ត៌មាន សៀវ​ឡុង​នី ធ្លាប់​ទៅ​រំលូត​កូន​ពេល​អាយុ ១៥ ឆ្នាំ

Liu yifei កំពុង​មាន​សុភមង្គលជាមួយ​តារា​សម្ដេែង​កូរ៉េ Song Seung Hun

 

ចុចអាន៖យ៉ាងគួ សៀវឡុងនី ២០០៦ ជួប​គ្នា​ជា​ថ្មី ក្រោយ​សម្ដែង​រឿង​រួម​គ្នា​៩ឆ្នាំ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14