មនុស្ស ៣ប្រភេទ​អាចជួយអោយអ្នក​លែងសូវឈឺចាប់ក្រោយពេល​បែកសង្សារ

ការបែកបាក់ស្នេហា​ជារឿងមួយ​មិនល្អ​ឡើយ ដែលអាច​កើតឡើង​ចំពោះមនុស្ស​គ្រប់គ្នា។ ដើម្បីយកឈ្នះ​លើភាពកម្សត់ឯការ អ្នកខូចចិត្តមួយចំនួនបាន​ប្រព្រឹត្តរឿងឆោតល្ងង់​ជាច្រើន​បើ​ទោះបីជាវា​អាច​បំផ្លាញ​ជីវិត​របស់​ពួកគេ​ដោយ។
ដើម្បីយកឈ្នះលើ​ភាពខូចចិត្ត​ដោយសារ​ស្នេហា មានមនុស្ស​ជាច្រើន​ចាំជួយអ្នក​ឲ្យ​ដើរទៅមុខ និងព្យាបាល​របួសបេះដូង​របស់អ្នក។ ប្រសិនបើ​អ្នកសួរខ្លួន​ឯងថា តើត្រូវ​ធ្វើអ្វីខ្លះ បន្ទាប់​ពី​ពេលបែកបាក់​ស្នេហា ចេញទៅជួបមិត្តភក្តិ​ដែលចិតស្និតបំផុតសម្រាប់អ្នក ហើយត្រលប់​ទៅរកគ្រួសារ, អ្នកទាំងអស់​នេះមិន​ថា អ្នកមាន​បញ្ហាអ្វីឡើយ ពួកគេនឹង​មិនដែល​ចាកចេញ​ពីអ្នកឡើយ។
 
មនុស្ស ៣ប្រភេទ​អាចជួយអោយអ្នក​លែងសូវឈឺចាប់ក្រោយពេល​បែកសង្សារ
ដូច្នេះ ដើម្បីយកឈ្នះលើ​ការបែកបាក់​ស្នេហា​បាន ត្រលប់ទៅ​រកមនុស្ស ៣ប្រភេទដែលនឹង​អាចជួយបំបាត់​ភាពក្រៀមក្រំ​របស់អ្នក ហើយជំនួស​ដោយភាពសប្បាយ​រីករាយ​មកវិញ៖
មិត្តភក្តិ
ដើម្បីយកឈ្នះ​លើការបែកបាក់ស្នេហា​បាន ត្រលប់ទៅ​រកមិត្តភក្តិ​ដែលធ្លាប់​ឆ្លង​កាត់ព្យុះភ្លៀង និង​រឿងល្អៗជាមួយ​គ្នា។ មិត្តភក្តិ​ដែលស្មោះត្រង់គេតែងតែ​ផ្តល់កំលាំងចិត្ត ហើយ​អាចជួយអ្នក​បំបាត់​ភាព​ទុក្ខសោក​ទាំង​ឡាយ។
គ្រួសារ
គ្រួសាររបស់អ្នក​​មិនដែល​ចាកចេញ​ពីអ្នក​ឡើយ។ គ្រួសាររបស់អ្នក​នឹងនៅចាំមើលថែ ផ្តល់​តម្រូវការ​របស់អ្នក ជាពិសេស​ភាពកក្តៅផ្នែកផ្លូវចិត្ត។ ត្រលប់​ទៅរកគ្រួសារ​របស់អ្នក ដើម្បី​ជួយ​កាត់បន្ថយ​ភាពឈឺចាប់​របស់​អ្នក។
អ្នកជំនាញផ្លូវចិត្ត
ប្រសិនបើរឿងរ៉ាវ​ទាំងឡាយ​ជ្រុលហួស​អស់ ហើយគំនិត​ចង់សម្លាប់ខ្លួន​ឯងចេះ​តែគ្របដណ្តប់​លើចិត្តអ្នក ត្រូវព្យាយាម​និយាយជាមួយនឹង​អ្នកជំនាញ។ ពួកគេ​នឹងធ្វើឲ្យ​អ្នកគិត​ដល់រឿង​វិជ្ជមាន​វិញ ហើយបន្តដំណើរ​ឆ្ពោះទៅ​មុខ​ទៀតបាន៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មនុស្ស ៣ប្រភេទ​អាចជួយអោយអ្នក​លែងសូវឈឺចាប់ក្រោយពេល​បែកសង្សារ