Higuain រកបានពីរគ្រាប់ ខណៈ Napoli ឡើងឈរលើកំពូលតារាង Serie A

ខ្សែប្រយុទ្ធ Gonzalo Higuain បានស៊ុតបាល់បញ្ចូលទីទាំងពីរតង់ ខណៈដែលក្រុម Napoli បានផ្តួលក្រុមនៅសល់សមាជិកតែ១០នាក់ Inter ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតដ៏សំខាន់មួយនៅកីឡដ្ឋាន San Paolo ដើម្បីឡើងទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A កាលពីថ្ងៃចន្ទ។ Inter បានធ្វើដំណើរទៅកាន់ភាគខាងត្បូងដើម្បីធ្វើការប្រកួតដ៏ស្វិតស្វាញជាលើកទី១ក្នុងយុទ្ធនាការដែលពួកគេចាត់ទុកថា នឹងក្លាយជាយុទ្ធនាការឈ្នះពាន ប៉ុន្តែ បានធ្វើការនាំមុខត្រឹមតែ២ពិន្ទុលើក្រុម Napoli

ដែលការបរាជ័យលើកចុងក្រោយរបស់ពួកគេបានកើតឡើងកាលពីថ្ងៃបើកឆាកនៃរដូវកាលនេះ។ Inter បានធ្វើឲ្យភ្ញាក់ផ្អើលតាមរយៈការចាប់ផ្តើមយ៉ាងល្អរបស់ក្រុមលោក Maurizio Sarri ហើយក្តីសង្ឃឹមរបស់ពួកគេក្នុងការរក្សាការឈរនៅលើកំពូលតារាងបានជួបនូវការខកចិត្តមួយនៅពេលដែលកីឡាករ Yuto Nagatomo បានរងការពិន័យកាតក្រហមបណ្តេចចេញនៅមុនពេលបញ្ចប់តង់ទី១។
1
ប៉ុន្តែ Inter បានលេងបានយ៉ាងល្អឡើងវិញ ហើយកីឡាករ Adem Ljajic បានកាត់បន្ថយការដេញតាមពីក្រោយជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អ។ ប៉ុន្តែ បើទោះបីមានការខកចិត្តព្យាយាមយ៉ាងខ្លាំងពីសំណាក់ក្រុមភ្ញៀវក៏ដោយ ប៉ុន្តែ វាមិនគ្រប់គ្រាន់ក្នុងការបញ្ឈប់ Napoli មិនឡើងឈរនៅលើកំពូលតារាងជាលើកទី១នៅរដូវកាលនេះឡើយ។ Inter បានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ២ ខណៈដែល Fiorentina ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Sassuolo នាពេលមុននេះកាលពីថ្ងៃចន្ទ បានដេញពីក្រោយ១ពិន្ទុតាមរយៈការឈរក្នុងចំណាត់ថ្នាក់លេខ៣។ Higuain និងកីឡាករ Napoli បានទទួលនូវការសាទរយ៉ាងខ្លាំងនៅកីឡដ្ឋាន San Paolo ហើយខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះបានឧទ្ទិសការរកបានគ្រាប់បាល់សរុបចំនួន១២គ្រាប់នៅរដូវកាលនេះដល់ទីក្រុងនេះ និងអ្នកគាំទ្រ៕
ប្រភពព័ត៌មាន៖ Channel News Asia