រមណីយដ្ឋាន​ក្បាល​ទឹក ​ទើប​បង្កើត​ថ្មី តែ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​​ច្រើន​កុះករ


រមណីយដ្ឋាន​ក្បាល​ទឹក ​ទើប​បង្កើត​ថ្មី តែ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​​ច្រើន​កុះករ

ម្ចាស់​តូប​នៅ​រមណីយដ្ឋាន​ក្បាល​ទឹក​មួយ​រូប​បាន​ប្រាប់​ Sabay ថា ក្រោយ​ពី​តំបន់​នេះ​បង្កើត​បាន​ជាង ១ ឆ្នាំ ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ បាន​មក​លេង​រមណីយដ្ឋាន​ក្បាល​ទឹក​​មាន​ចំនួន​ច្រើន​ឡើងៗ ជាពិសេស​គឺ​នៅ​​រៀងរាល់​ថ្ងៃ​សៅរិ៍-អាទិត្យ និង ថ្ងៃ​បុណ្យ​ទាន​ធំៗ។ ក្បាល​ទឹក​ស្ថិត​នៅ​ភូមិ​ក្រូច​ ឃុំ​ថ្មី ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម។

 
រមណីយដ្ឋាន​ក្បាល​ទឹក ​ទើប​បង្កើត​ថ្មី តែ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​​ច្រើន​កុះករ
 
រមណីយដ្ឋាន​ក្បាល​ទឹក ​ទើប​បង្កើត​ថ្មី តែ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​​ច្រើន​កុះករ

រមណីយដ្ឋាន​ក្បាល​ទឹក​ (រូបថត៖ ទូរសព្ទដៃ)

 

អ្នកស្រី ជា ចាន់ណា ម្ចាស់​តូប​បាន​និយាយ​ថា កាល​ពី​ឆ្នាំ ២០១៤ ឧកញ៉ា ហួរ បាន​បង្កើត​រមណីយដ្ឋាន​ថ្មី​តូច​មួយ​នៅ​ទឹក​ឆា អ្នក​ផង គេ​ហៅ​តំបន់​នោះ​ថា ក្បាល​ទឹក។ ក្បាល​ទឹក​នេះ​គឺជា​ចំណុច​ប្រភព​ទឹក​ចេញ​ពី​ធម្មជាតិ​ដែល​ហូរ​ពី​កើត​ទៅ​លិច​ចាក់​ទៅ​តំបន់​ទឹក​ឆា។

 

ដោយ​សារ​នៅ​តំបន់​នេះ​ជា​តំបន់​ថ្មី ហើយ​សំបូរ​ព្រៃ​ឈើ​តូច​-ធំ និង ចម្ការ​នានា រួម​ទាំង​មាន​ម្ហូប​ឆ្ងាញ់ តម្លៃ​សមរម្យ​ទើប​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង អន្តរជាតិ​និយម​ទៅ​លេង​នៅ​តំបន់​ក្បាល​ទឹក។ ចាន់ណា និយាយ។

 

ទាក់ទង​នឹង​ប្រវត្តិ​តំបន់​ក្បាល​ទឹក​នេះ ស្រ្តី​វ័យ ៤៨ ឆ្នាំ រស់នៅ​ភូមិ​ថ្មដា ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់​ចាម បាន​និយាយ​ថា នៅ​មុន​ឆ្នាំ ២០១៤ ភ្ញៀវ​មក​លេង​រមណីយដ្ឋាន​ទឹក​ឆា ចេះ​តែ​ឡើង​មក​ហួស​នៅ​លើ​ក្បាល​ទឹក។ កាល​ណោះ​ក្បាល​ទឹក​មាន​ផ្លូវ​លំបាក​ (ផ្លូវ​តូច​លំ និង ព្រៃ) ដោយ​ពួកគេ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ហើយ​ឧកញ៉ា ហួរ ឃើញ​ដូច​នេះ ក៏​បាន​ធ្វើ​ផ្លូវ ហើយ​ប្រមូល​អ្នក​ភូមិ​ បង្កើត​ជា​តំបន់​រមណីយដ្ឋាន​ថ្មី ដែល​ឲ្យ​ឈ្មោះ​ថា “ក្បាល​ទឹក”

 

 

រមណីយដ្ឋាន​ក្បាល​ទឹក ​ទើប​បង្កើត​ថ្មី តែ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ដ​​ច្រើន​កុះករ

ចាប់​ពី​ច្រក​ចូល​រមណីយដ្ឋាន​ទឹក​ឆា​នេះគឺ ៦គីឡូម៉ែត្រ នឹង​ទៅ​ដល់​រមណីយដ្ឋាន​ថ្មី​ទើប​បង្កើត​ “ក្បាល​ទឹក​”

 

 ព័ត៌មាន​លម្អិត​ចុច​ទស្សនា វីដេអូ ខាង​ក្រោម​នេះ

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា