តោះ​បោះឆ្នោត ថា​​តើ​អ្នក​​​ណា​​ឈ្នះពាន​​ Ballon d’Or និង​ពាន​គ្រូ​បង្វឹក​ល្អ?

តោះ​បោះឆ្នោត ថា​​តើ​អ្នក​​​ណា​​ឈ្នះពាន​​ Ballon d’Or និង​ពាន​គ្រូ​បង្វឹក​ល្អ?

បេក្ខភាព​៣នាក់​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ឬ FIFA Ballon d’Or ឆ្នាំ​២០១៥ និង​ពាន​មួយ​ចំនួន​ទៀត​ ដូច​ជា​ពាន​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ​ជា​ដើម​នោះ ត្រូវ​បាន FIFA បញ្ចេញ​ឲ្យ​ដឹង​អស់​ហើយ​កាល​ពី​យប់​មិញ​នេះ។

 

ម្ចាស់​ពាន​រង្វាន់​ FIFA Ballon d’Or ឆ្នាំ​ចាស់ Cristiano Ronaldo (Real Madrid) បន្ត​មាន​ឈ្មោះ​ក្នុ​ង​បញ្ជី​ចុង​ក្រោយ​នេះ ជាមួយ​ម្ចាស់​ពាន​៤សម័យ Lionel Messi និង Neymar (Barcelona ទាំង​២នាក់)។

 

តោះ​បោះឆ្នោត ថា​​តើ​អ្នក​​​ណា​​ឈ្នះពាន​​ Ballon d’Or និង​ពាន​គ្រូ​បង្វឹក​ល្អ?

 

តើ Ronaldo នឹង​ឈ្នះ​លើក​ទី​៤, Messi នឹង​បង្កើន​កំណត់ត្រា​ឈ្នះ​ដល់​៥ដង ឬ​ក៏ Neymar បាន​ឈ្នះ​ជា​លើក​ដំបូង? លទ្ធផល​ពិត​ប្រាកដ​យ៉ាង​ណា​នោះ នឹង​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦ ប៉ុន្តែ​ប្រិយមិត្ត​ក៏​អាច​ចូល​រួម​បោះឆ្នោត​ស្ទង់​មតិ​នៅ​ទី​នេះ​បាន​ផង​ដែរ ដើម្បី​ចង់​ដឹង​ថា​កីឡាករ​ណា​មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ? តោះ​! បោះឆ្នោត​ទាំង​អស់​គ្នា​ខាង​ក្រោម​នេះ៖

 
 

 
ចំណែក​ពាន​រង្វាន់​គ្រូប​ង្វឹក​ល្អ​សម្រាប់​បាល់ទាត់​បុរស​ ឬ Men’s World Coach វិញ ៣នាក់​ចុង​ក្រោយ រួម​មាន​លោក Pep Guardiola គ្រូ​បង្វឹក​ក្រុម Bayern Munich, លោក Luis Enrique គ្រូ​បង្វឹក​ក្រុម Barcelona និងលោក Jorge Sampaoli គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឈីលី។  

 

តោះ​បោះឆ្នោត ថា​​តើ​អ្នក​​​ណា​​ឈ្នះពាន​​ Ballon d’Or និង​ពាន​គ្រូ​បង្វឹក​ល្អ?
 
តើ​គ្រូ​បង្វឹក​ណា​នឹង​ឈ្នះ​ពាន​រង្វាន់​នេះ? បោះឆ្នោត​សាក​ល្បង​ខាង​ក្រោម​នេះ៖  

 

 
ដោយ៖ សុវត្ថិ